Diego Simeone ​បាន​និយាយ​ថា៖​ Griezmann​នឹង​កាន់​តែល្អ​ជាង​នេះ ​បើ​សិន​លេង​នៅ​ក្រុម​ខ្លាំង​ផ្សេង​ទៀតហើយ​ក៏​គ្មាន​បញ្ហា​អី​ក្នុង​ការ​អនុញ្ញាតិ្ត​ឱ្យ​ចាក​ចេញ​នោះដែរ។

កីឡាករ​ខ្សែ​ប្រយុទ្ធ​វ័យ​២៦ឆ្នាំ ​Antoine Griezmann​ត្រូវ​បាន​គេដឹង​ថា​ គេ​ជិត​ដល់​ពេល​ដែល​បញ្ចប់​អា​ជីព​នៅទឹកដី​អេស្បាញ​ហើយ ​គ្រូបង្វឹក​របស់គេក៏​បាន​យល់​ព្រម​ឱ្យ​ចាក​ចេញ ​ដើម្បី​បង្កើន​សមត្ថភាព​ឱ្យ​ល្អជាង​នេះ​។កីឡាករ​ជម្រើស​ជាតិ​បារាំង​ ​បានបង្ហាញ​ពីការចាប់អារម្មណ៍​លើក្រុម​ Manchester United និង Arsenal នៅក្នុង​ការផ្ទេរ​នៅ​ពេល​ឆាប់ៗ​នេះ​ហើយ​ ខណៈ​ដែលគាត់​បាន​និយាយ​ថា​”វាគឺជា​លទ្ធភាព​មួយ​ក្នុង​ការ​ផ្ទេរ​ទៅកាន់​ក្រុម​កាំភ្លើង​ធំ ព្រោះ​ក្រុម​នេះក៏​ធ្លាប់ចង់​បាន​គាត់​កាល​ពី​មុន​ផង​ដែរ“។

គួរបញ្ជាក់ផងដែរថា៖ កីឡាករខ្សែប្រយុទ្ធសញ្ជាតិ​បារាំង​ Antoine Griezmann​បានចូល​លេងនៅ​ក្លឹប Atlético Madrid
​ចាប់ពីឆ្នាំ២០១៤​រហូតដល់​បច្ចុប្បន្ន​លេង​បាន១២៣​ប្រកួត​ហើយរក​គ្រាប់បាល់​បាន៦៥គ្រាប់​។