គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានទាក់ទងទៅនឹងក្រុម Manchester United របស់លោក Jose Mourinho ថា Tottemham និង Chelsea លេងបាល់ទាត់ជាង។
មេឃខៀវនៅតែបន្តឈរកំពូលតារាង លើសក្រុមលេខ២ដល់ទៅ១១ពិន្ទុ បន្ទាប់ពីឈ្នះ២ទល់១កាលចុងសប្ដាហ៍មុនហើយក្រុមទាំងពីរមានការប៉ះទង្គិចគ្នាមួយចម្អិនកំពឹស ពីការអបអររបស់ក្រុម Manchester City។
ក្រុមរបស់លោក Pep បានបំបែកកំណត់ត្រារបស់ក្រុមកាំភ្លើងធំ Arsenal ដោយពួកគេបានឈ្នះក្នុងលីគ១៤ប្រកួតជាប់គ្នាខណៈចុងក្រោយឈ្នះ Swansea ៤ទល់០កាលពីថ្ងៃពុធហើយពួកគេនៅតែបន្តភាពខ្លាំងពេលជួប Spurs នៅថ្ងៃសៅរ៍នេះ។
ក្នុងន័យនេះ Guardiola បាននិយាយពីអតីតដៃគូចាស់របស់លោក គឺ JoseMournho ដោយថា Spurs និង Chelsea លេងបាល់ល្អជាង។ “ Tottenham ជាមួយនឹង Chelsea គឺជាក្រុមដែលល្អបំផុតក្នុងការលេងបាល់ទាត់។ ពួកគេមិនរំពឹងទៅលើក្រុមដទៃទៀតនោះទេ ពួកគេចង់លេងបាល់ដោយបង្កើតពីខ្លួនឯង នេះគឺជាការសាកល្បងដ៏អស្ចារ្យសម្រាប់ពួកយើង”។
“ រៀងរាល់៣ថ្ងៃម្ដង បន្ទាប់ពីយើងជួប Tottenham ក្នុងលីកគឺយើងត្រូវជួប Leicester City ក្នុង Carabao Cup ដូច្នេះមិនមានពេលច្រើនដើម្បីគិតនោះទេ។ ប៉ុន្តែពួកយើងនឹងត្រៀមខ្លួនជួបពួកគេហើយព្យាយាមរក្សាកម្រិតលេង ដែលយើងបានបង្ហាញក្នុងការប្រកួតដែលនៅសល់”៕