ខ្សែបម្រើក្រុមជម្រើសជាតិស្វីស Xherdan Shaqiri និង Granit Xhaka រួមជាមួយប្រធានក្រុម Stephan Lichtsteiner ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោកធ្វើការពិន័យទៅលើការអបអរពេលស៊ុតបញ្ចូលទីក្រុមជម្រើសជាតិស៊ែប។

កីឡាករ​ទាំង​ពីរ​បាន​អបអរ​ធ្វើ​ស្ទីល​សត្វ​ឥន្ទ្រី​ដែល​ FIFA គិត​ថា​វា​អាច​ជា​សារ​ពាក់ព័ន្ធ​នឹង​នយោបាយ​។​ Xhaka និង​ Shaqiri ទោះ​លេង​ឲ្យ​ស្វីស​តែ​ពួកគេ​គឺជា​ជនជាតិ​ដើម​អាល់បានី​ហើយ​ប្រទេស​ស៊ែប​ធ្លាប់​​មាន​ជម្លោះ​ផ្នែក​យោធា​ជាមួយ​អាល់បានី​អស់​ជា​ច្រើន​ឆ្នាំ​ទើប​បញ្ចប់​ក្នុង​ឆ្នាំ​១៩៩៩​ប៉ុណ្ណោះ​ក្រោម​ការ​អន្តរាគមន៍​ពី​កង​កម្លាំង​ណាតូ​។

ដោយ​សារ​ដូច្នេះ​ហើយ​ទើប​ FIFA សង្ស័យ​ថា​ការ​អបអរ​ខាង​លើ​តំណាង​ឲ្យ​​សញ្ញា​សត្វ​ឥន្ទ្រី​លើ​ទង់​ជាតិ​អាល់បានី​ ក្នុង​ន័យ​ដៀមដាម​ដល់​ស៊ែប​ដែល​ធ្លាប់​ឈ្លានពាន​ពួកគេ។

ដូចនេះ សហព័ន្ធ​បាល់ទាត់​​ពិភពលោកបាន​ពិន័យ​ Xhaka និង Shaqiri ចំនួន​៧ ៦៣២​ផោន និង Lichtsteiner ៣ ៨១៦​ផោន បទ​ចោទ​ប្រកាន់ “កាយវិការ​មិន​គាំទ្រ” ដែល​ពូក​គេ​ធ្វើ​ដៃ​ជា​រូបឥន្ទ្រី​​តំណាង​ឲ្យ​ទង់ជាតិ​ប្រទេស​អាល់បានី។