ប្រភព​កាសែត​បារាំង​ La 10 Sport បាន​និយាយ​ថា​ Manchester United កំពុង​រៀប​កញ្ចប់​ទឹក​ប្រាក់​ចំនួន​៥០០​លាន​អឺរ៉ូ​(៤៤៣​លាន​ផោន​)ដេញ​ថ្លៃ​យក​ Neymar ពី ​Paris Saint-Germain ។

Neymar មាន​វ័យ​២៥​ឆ្នាំ​ទើប​តែ​ផ្ទេរ​ទៅ​លេង​នៅ​ PSG ក្រោយ​ចាក​ចេញ​ពី​ Barcelona កាល​ពី​រដូវ​កាល​មុន​ក្នុង​តម្លៃ​១៩៨​លាន​ផោន​(២២២លាន​អឺរ៉ូ)​ដោយ​រូប​គេ​រក​បាន​២០​គ្រាប់​ក្នុង​ចំណោម​២២​ប្រកួត​ដំបូង​ឲ្យ​ក្លឹប​យក្ស​បារាំង។

គេ​បាន​ដឹង​ថា ​Real Madrid ពិចារណា​នឹង​ដាក់​សំណើ​នាំ​ Neymar មក​លេង​នៅ​អេស្ប៉ាញ​វិញ​ ប៉ុន្តែ​ក្លឹប​យក្ស​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ម៉ាឌ្រីដ​នឹង​ត្រូវ​ប្រជែង​ជាមួយ ​Man Utd ហើយ។ កាសែត​ខាង​លើ​បាន​និយាយ​ថា​ Red Devils កំពុង​រៀប​ចំ​កញ្ចប់​ទឹក​ប្រាក់​៥០០​លាន​អឺរ៉ូ​(៤៤៣​លាន​ផោន​)​ដេញ​ថ្លៃ​យក ​Super Star របស់​ប្រេស៊ីល​រូប​នេះ​មក​ Old Trafford។

តម្លៃ​ថ្លៃ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​កំណត់​ត្រា​ផ្ទេរ​របស់​ Neymar កាន់​តែ​កើន​ឡើង​ហើយ​គេ​ជឿ​ថា ​ក្លឹប​បាល់​ទាត់​ពិភពលោក​ដែល​អាច​ធ្វើ​រឿង​នេះ​បាន​មាន​តែ​ Manchester United និង​ Real Madrid ប៉ុណ្ណោះ។

Ed Woodward កំពុង​ពិចារណា​នាំ​យក​តារា​លំដាប់​ពិភពលោក​រូប​នេះ​មក ​United ពេល​ចប់​រដូវ​កាល​២០១៧/១៨​នេះ​ហើយ​ Antoine Griezmann ក៏​ស្ថិត​ក្នុង​រ៉ាដា​របស់​បិសាច​ក្រហម​ដែរ។ ខ្សែ​ប្រយុទ្ធ​បារាំង​ស្ទើរ​តែ​បាន​មក​ Man Utd ទៅ​ហើយ​កាល​ពី​រដូវ​កាល​មុន​ ប៉ុន្តែ​ការ​ជាប់​ពិន័យ​មិន​ឲ្យ​ទិញ​លក់​កីឡាករ​របស់ ​FIFA ធ្វើ​ឲ្យ​រូប​គេ​បន្ត​នៅ​ At. Madrid សិន។

MADRID, SPAIN – JANUARY 06: Antoine Griezmann of Atletico de Madrid in training prior to the La Liga 2017-18 match between Atletico de Madrid and Getafe CF at Wanda Metropolitano on January 06 2018 in Madrid, Spain. (Photo by Power Sport Images/Getty Images)

គេ​ថែប​ទាំង​ដឹង​ទៀត​ថា​ United បាន​ត្រៀម​ប្រាក់​ឈ្នួល​៣០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​សម្រាប់​ Griezmann ដើម្បី​ផ្ទេរ​មក​លេង​នៅ ​Old Tafford ឲ្យ​បាន​ពេញ​លេញ៕