លោក Zinedine Zidane បាន​មើល​ការ​ប្រកួត​ដែល​ Ronaldo ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ទល់​នឹង​ក្រុម ​Girona កាល​ពី​យប់​មិញ​ហើយ​លោក​ជឿ​ថា​ តារា​បាល់ទាត់​របស់ Real Madrid នេះ​មិន​មែន​មក​ពី​ភព​ផែន​ដី​នេះ​ទេ។

ក្រោយ​ចប់​ការ​ប្រកួត​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​បាន​ពណ៌នា​​ពី​ Cristiano Ronaldo ថា” មក​ពី​ភព​ផ្សេង​”​ក្រោយ​ជួយ​ Real Madrid ឈ្នះ​ដល់​ទៅ​៦​ទល់​៣។​ តារា​របស់​ព័រទុយហ្គាល់​រក​បានបួន​គ្រាប់​នេះ​ គឺ​ជា​គ្រាប់​បាល់​ Hat-Trick ទី​៥០​ហើយ​ក្នុង​អាជីព​របស់​គាត់ ​ហើយ​លេង​ត្រឹម​តែ​១១​ប្រកួត​ចុង​ក្រោយ​រក​បាន​ដល់​ទៅ​២១​ប្រកួត​ឯណោះ​គិត​គ្រប់​កម្មវិធី​ប្រកួត។

Zidane បាន​និយាយ​ទៅ​ទូរទស្សន៍ Madridsta TV ថា​៖ “​គាត់​មក​ពី​ភព​ផ្សេង​ វា​ជា​ការ​ពិត​។ វា​ពិត​ជា​ល្អ​ណាស់​សម្រាប់​​យើង​(Real Madrid )និង​គាត់។​ក្រុម​ទាំង​មូល​គឺ​ល្អ។ គាត់​គ្រប់​គ្រង​ការ​ប្រកួត​ជាមួយ​នឹង​ថាមពល​”