David DeGea, Keylor Navas និង​ Manuel Neuer ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​ចាំ​ទី​កំពូល​សង្គ្រោះ​បាល់​ក្នុង​ការ​ប្រកួត​ធំ​ៗ​ពិសេស​ David De Gea សង្គ្រោះ​បាល់​ពី​ទាត់​របស់​ខ្សែ​ប្រយុទ្ធ​ Sevilla កាល​ប្រកួត ​Champions League ជើង​ទី​១។

តែ​បើ​និយាយ​ពី​អ្នក​ចាំ​ទី​របស់​ក្លឹប​ Club America កីឡាករ​ Agustin Marchesin វិញ​ប្រិយ​មិត្ត​ពិត​ជា​ភ្ញាក់​ផ្អើល​មិន​ខាន។ ក្នុង​ការ​ប្រកួត​នេះ​ Club America បាន​យក​ឈ្នះ​ក្រុម​ Tauro​ របស់​ប្រទេស​ប៉ាណាម៉ា​ដល់​ទៅ​លទ្ធផល​៤-០​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ CONCACAF Champions League ​កាល​ពី​យប់​ថ្ងៃ​អង្គារ។

ក្រុម ​Club America បាន​វាយ​សម្រុក​ទៅ​លើ​ក្រុម​ Tauro ស្ទើរ​ពេញ​មួយ​ចំហៀង​តារាង​ទៅ​ហើយ ៗ​ សូម្បី​តែ​អ្នក​ចាំ​ទី​ក៏​ឡើង​ផុត​បន្ទាត់​គ្រោះ​ថ្នាក់​ដែរ។ ការ​ឡើង​ផុត​មុខ​ឆ្ងាយ​បែប​នេះ​ វា​ជា​​ឱកាស​សម្រាប់​ក្រុម​ម្ខាង​ទៀត​ទាត់​ផ្លោង​ខ្លាំង​ណាស់​។ ការ​វាយ​សម្រុក​របស់​ក្លឹប​មាន​មូលដ្ឋាន​នៅ​ប្រទេស​មិកស៊ិក​ បាន​ធ្វើ​ឲ្យ​ម្ខាង​ទៀត​ឆក់​ឱកាស​វាយ​បក​ហើយ​ទាត់​បាល់​ពី​ពាក់​កណ្ដាល​តារាង​ផ្លោង​សំដៅ​ទី ​ស្រប​ពេល​អ្នក​ចាំ​ទី​ឡើង​ផុត​ខ្សែ​។

ខណៈ​ពេល​នេះ​កើត​ឡើង​អំឡុង​ពេល ​Club America នាំ​មុខ​២ទល់០ ប៉ុន្តែ​អ្នក​ចាំ​ទី​ Agustin Marchesin ​ប្រើ​ល្បឿន​ដ៏​លឿន​បំផុត​របស់​ខ្លួន​ ដេញ​តាម​បាល់​រហូត​ទាន់​ហើយ​ទះ​បាល់​ចេញ​បាន​សម្រេច​ស្រប​ពេល​បាល់​រត់​ដល់ស្មើរ​បន្ទាត់​ទី​ទៅ​ហើយ។

ចង់​ច្បាស់​មើល​វីដេអូ​ខាង​ក្រោម៖

[youtube id=”V20PP6vx8dg”]