ប្រធាន​ក្រុម ​Paris Saint-Germain កីឡាករ​ Thiago Silva ជឿ​ថា​ការ​តាម​បិទ​ខ្សែ​ប្រយុទ្ធ​ Barcelona កីឡាករ Messi ពិបាក​ជាង​ខ្សែ​ប្រយុទ្ធ​ Real Madrid កីឡាករ Cristiano Ronaldo។

ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ​បាន​ឈ្នះ​ពាន​ Ballon d’Or ៥​គ្រឿង​ដូចគ្នា​ ខណៈ​ដែល​កីឡាករ​ទាំង​ពីរ​ក៏​ជា​តារា​ស៊ុត​បញ្ចូល​ទី​ បាន​ច្រើន​ជាង​គេ​បំផុត​ប្រចាំ​ក្លឹប​របស់​ខ្លួន​ផង​ដែរ។ ប៉ុន្តែ ​Silva ដែល​នឹង​ត្រូវ​តាម​បិទ​ Ronaldo ពេល​ PSG លេង​ក្នុង​ពាន ​Champions Leagueវគ្គ​១៦​ក្រុម​ចុង​ក្រោយ​​ថា ​Ronaldo មិន​សូវ​ពិបាក​ការពារ​នោះ​ទេ។

វា​ពិត​ជា​ពិបាក​ការពារ ​Messi ជាង ​Ronaldo ។ Cristiano Ronaldo សាក​សម​នឹង​ឈ្នះ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​គាត់​បាន​ឈ្នះ​ក្នុង​អាជីព​របស់​គាត់​។ ឆ្នាំ​ពិត​ជា​ឆ្នាំ​ដ៏​ពិបាក​បន្តិច​ហើយ​សម្រាប់​គាត់​​ប៉ុន្តែ​វា​មិន​ទាន់​ហួស​ពេល​នោះ​ឡើយ ។​គាត់​នៅ​មាន​ឱកាស​ឈ្នះ​ពាន​ Ballon d’Or”Silva និយាយ​ក្នុង​កាសែត​ Le10Sport។

ភាព​ខុស​គ្នា​បន្តិច​បន្តួច​រវាង​ពួក​គេ​ទាំង​ពីរ​គឺ​ថា​ Messi ពេល​មាន​បាល់ គឺ​ជួប​មួយ​​ញាក់​មួយ ជួប​ពីរ​ញាក់​ពីរ ​ជួប​បី​ញាក់​បី​ដែល​ពិបាក​ក្នុង​បញ្ឈប់​ណាស់។ ពួក​គេ​ទាំង​ពីរ​សុទ្ធ​តែ​ជា​កីឡាករ​​ដែល​ធ្វើ​រឿង​ដ៏​អស្ចារ្យ Neymar ក៏​ដូច​គ្នា​ដែរ”

ក្រុម​ឈរ​កំពូល​តារាង​Ligue 1, PSG នឹង​ត្រូវ​ធ្វើ​ដំណើរ​មក​ជួប​Real Madrid នៅ​កីឡដ្ឋាន​ Santiago Bernabeu សម្រាប់​ការ​ប្រកួត​ជើង​ទី​មួយ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១៤​កុម្ភៈ៕