ការ​រក​បាន​គ្រាប់​បាល់​បញ្ចូល​ទី​​របស់​Messi ដោយ​បាល់​ពិន័យ ​Free-kick ចុង​ម៉ោង​ឲ្យ ​Barcelona ឈ្នះ​ Alaves ២​ទល់​១​ហើយ​គ្រាប់​បាល់​នេះ​បាន​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ ឡើង​ឈរ​លើ ​Ronaldo ក្នុង​មាន​ជា​កីឡាករ​ រក​បាន​គ្រាប់​បាល់​ហ្វ្រីឃីគ​ច្រើន​ជាង​គេ​នៅ​ La liga។

ការ​ប្រកួត​ជិត​ចប់​ទៅ​ហើយ​ពោល​គឺ​នាទី​៨៤ Messi បាន​ទាត់​បាល់កោង​ចូល​ទី​រក្សា​ជ័យជម្នះ​បន្ត​ឈរ​យ៉ាង​រឹងមាំ​ ក្នុង​តារាង​លីក​។ គ្រាប់​បាល់​នេះ​គឺ​ជា​គ្រាប់​ទី​២១​ដោយ​ការ​ទាត់​បាល់​ហ្វ្រីឃីក​ក្នុង ​La Liga បាន​ធ្វើ​ឲ្យ ​Messi ក្លាយ​ជា​កីឡាករ​រក​បាន​ច្រើន​ជាង​កីឡាករ​ណាៗ​ទាំង​អស់​ចាប់​តាំង​ពី ស្ថាប័ន​ប្រមូល​ទិន្នន័យ​ Optaកត់​ត្រា​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០០៣-២០០៤។

[youtube id=”Tg9OdmUD9cE”]

Messi និង ​Ronaldo រក​បាន​ស្មើ​គ្នា​គឺ​២០​គ្រាប់​ ប៉ុន្តែ​ការ​រក​បាន​កាល​ពី​យប់​មិញ​ទល់​នឹង ​Alaves បាន​បង្ហាញ​ថា​កីឡាករ​អាហ្សង់ទីន​នាំ​មុខ​បណ្ដោះ​អាសន្ន៕