ក្រុម Manchester City បានប្រកួតឈ្នះក្រុម Cardiff City ដោយលទ្ធផល២ទល់០ក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទីបួនប៉ុន្តែក្រុមកំពូលតារាង Premier League មួយនេះ បានបាត់បង់កីឡាករសំខាន់ម្នាក់។
Leroy Sane ត្រូវបង្ខំចិត្តប្ដូរចេញនៅដើមវគ្គទី២ បន្ទាប់ពី Joe Bennett ឈូសជើងអំឡុងពេលដណ្ដើមបាល់គ្នា បានធ្វើឲ្យជើងកីឡាករម្នាក់នេះសឹងតែបាក់ទៅហើយ ខណៈជំហានដំបូងរូបគេរបួស ដាចសាច់ដុំកំភួនជើង និងប៉ះពាល់ដល់កែងជើងផងដែរ។
[youtube id=”ilmg-EQDgGI”]
ក្រោយចប់ការប្រកួតគ្រូបង្វឹក Manchester City លោក Pep បាននិយាយស្ដីឲ្យអាជ្ញាកណ្ដាលចំៗថាកំហុសធ្ងន់ដល់ថ្នាក់នេះហើយម្ដេចមិនលើកកាតក្រហមតែម្ដងទៅ ក្រោយពេលឈូលជើង Sane ភ្លាមៗ។
ក្នុងស្ថានភាពនេះ Bennett ត្រឹមតែបានទទួលកាតលឿងប៉ុណ្ណោះក្នុងឈូសជើង Sane ប៉ុន្តែនៅនាទី៩០ទើបរូបគេទទួលបានកាតលឿងម្ដងទៀត ហើយត្រូវដេញចេញពីការប្រកួតតែម្ដងក្រោយឈូសជើងកីឡាករ Man City ម្នាក់ទៀតគឺ Brahim Diaz។
“ អ្នកត្រូវតែការពារកីឡាករ ។ខ្ញុំមិនយល់ហេតុអ្វីគ្រាប់ស៊ុតចូលអ្នកមិនឲ្យប៉ុន្តែខ្ញុំហើយថាគ្រាប់បាល់នេះអាចទទួលយកបាន” Pep និយាយក្នុង BBC Sport។
“ ប៉ុន្តែយ៉ាងហោចណាស់ក៏អាជ្ញាកណ្ដាលក៏ត្រូវការពាតកីឡាករដែរ មិនមែនត្រឹមតែកីឡាកររបស់ខ្ញុំនោះទេ គឺគ្រប់កីឡាករទាំងអស់។ កន្លែងណាដែលគាត់មានកំហុសនោះគឺកំហុសហើយ ហើយពេលណាគ្រោះថ្នាក់ វាពិតជាគ្រោះថ្នាក់ដែរ អ្នកមិនអាចបង្ហាញថាខ្លួនខ្លាំងដោយការទាត់ ឈូសជើងនោះទេ”។
“ Sane នឹងនៅក្រៅទីលាន ខ្ញុំមិនច្បាស់ដែរ ថាយូរប៉ុណ្ណា ខ្ញុំមិនមែនគ្រូពេទ្យផង!“៕
[youtube id=”YpukrRECDgA”]