សហព័ន្ធ​បាល់ទាត់​ពិភពលោក​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​​ក្រុម​កីឡាករ​ទាំង​អស់​ដែល​ចូល​រួម​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Club World Cup ហើយ​លោក Zinedine Zidane មិន​បាន​ដាក់​ឈ្មោះ​ខ្សែ​បម្រើ​កណ្ដាល​ ​Jesus Vallejo ទៅ​ក្នុង​បញ្ជី​​កីឡាករ​លេង​ក្នុង​ពាន​រង្វាន់​លំដាប់​ទ្វីប​នេះ​ឡើយ។

បាត់​ឈ្មោះ​ខ្សែ​ការពារ​ម្នាក់​នេះ ​ប៉ុន្តែ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បារាំង​បាន​ដាក់​អ្នក​ចាំ​ទី​វ័យ​ក្មេង​ដៃ​ទី​៣​ Moha ឲ្យ​មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​។ កីឡាករ​សរុប​២៣​នាក់​គឺ​ត្រូវ​បាន​លោក Zidane ជា​អ្នក​ជ្រើសរើស​ផ្ទាល់​​ដើម្បី​រក្សា​ដំណែង​ជើង​ឯក ​កាល​ពី​រដូវ​កាល​មុន​ដែល​ឈ្នះ​នៅ​ប្រទេស​ជប៉ុន។

 

ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ Club World Cup នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៦​ធ្នូ​ដល់​ថ្ងៃ​ទី​១៦​ខណៈ​ Real Madrid ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី​ពុធ​ទី​​១៣៕