ក្រុម​ ​Barcelona ​ទទួល​បាន​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី​មួយ​គ្រាប់ ​ក្នុង​ការ​ប្រកួត​ជើង​ទី​១​ពាន ​Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បន្ទាប់​ពី​ស្មើ​ជាមួយ​ម្ចាស់​ផ្ទះ​Chelsea ១-១។

ការ​ប្រកួត​វគ្គ​ទី​១​ក្រុម​ទាំង​ពីរ​មិន​អាច​បំប៉ោង​សំណាញ់​ទី​គ្នា​បាន​នោះ​ទេ​ប៉ុន្តែ​ចូល​វគ្គ​ទី​នាទី​៦២​ខ្សែ​បម្រើ​ស្លាប​ Willian របស់​ Chelsea រក​បាន​មួយ​គ្រាប់​​នាំ​មុន​ Barca មុន​។​ប៉ុន្មាន​នាទី​ក្រោយ​មក​ Lionel Messi រក​បាន​គ្រាប់​បាល់​តាម​ស្មើ​នៅ​នាទី​៧៥​។

ក្រុម​ទាំង​ពីរ​ធ្វើ​ការ​វាយ​សម្រុក​គ្នា​យ៉ាង​ខ្លាំង​ទៅ​វិញ​ទៅ​មក ​ប៉ុន្តែ​មិន​អាច​រក​បាន​គ្រាប់​បាល់​បន្ថែម​ឡើយ​ ហើយ​លទ្ធផល​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត។ មួយ​គ្រាប់​នេះ​​Messi បាន​លប់​បំបាក់​កំណត់​ត្រា​ដ៏​អាក្រក់​របស់​ខ្លួន​ពេល​លេង​ទល់​នឹង​ Chelsea ហើយ​ក្រោយ​រក​បាន​មួយ​គ្រាប់​នេះ​។

[youtube id=”FRMq8RFidDc”]

ចំណែក​មួយ​គូរ​ទៀត​ក្រុម​ជើង​ខ្លាំង​​ Bayern Munich សំពង​ក្រុម​យក្ស ទួរគី​ដល់​ទី​៥​ទល់​០ឯណោះ​។ ៥​គ្រាប់​របស់​ក្រុម​អាល្លឺម៉ង់​រក​បាន​ដោយ​ Thomas Mueller ២​គ្រាប់​ Lewandownski ២​គ្រាប់​និង​ Kingsley Ceoman មួយ​គ្រាប់៕

[youtube id=”rRRlBIqvPPQ”]