តាម​ប្រភព ​The Sun បាន​បញ្ជាក់​ថា​ លោក Jose Mourinho កំពុង​ពិចារណា​លើ​ទម្រង់​លេង​របស់​ Romelu Lukaku ពិសេស​ការ​ឡើង​ទម្ងន់​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​ភាព​រហ័សរហួន​ក្នុង​ការ​រក​គ្រាប់​បាល់​កាន់​តែ​ពិបាក។

ចាប់​តាំង​ពី​ចេញ​ពី​ Everton ​មក​ Man Utd ក្នុង​តម្លៃ​៧៥​លាន​ផោន​ក្នុង​រដូវ​ក្ដៅ​នេះ ​Lukaku ឡើង​ទម្ងន់​ជិត​៥​គីឡូក្រាម​ទៅ​ហើយ​។ ការ​ឡើង​គីឡូ​នេះ មិន​មែន​មក​ពី​របប​អាហារ​នោះ​ទេ​ តែ​មក​ពី​ការ​ប្រឹង​ហ្វឹកហាត់​រក្សា​កម្លាំង​ក្នុង ​gym ខ្លាំង ​ធ្វើ​ឲ្យ​ឡើង​សាច​ដុំ​កាន់​តែ​ធំ។

ខណៈ​ពេល​ដែល​រាង​កាយ​របស់​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​ មាន​សភាព​លូតលាស់​ខ្លាំង ពិសេស​កម្លាំង​កាយ​ ដែល​ធ្វើ​រូប​គេ​មិន​សូវ​ហត់​មែន ​តែ​ការ​បំឡាស់​ទី​ ការ​រក​គ្រាប់​បាល់​ ពិសេស​ល្បឿន​ធ្លាក់​ចុះ​ធ្វើ​ឲ្យ​គេ​ពិបាក​ក្នុង​ការ​ទាត់​បញ្ចូល​ទី។

កីឡាករ​វ័យ​២៤​ឆ្នាំ ​ទើប​តែ​រក​បាន​៤​គ្រាប់​ប៉ុណ្ណោះ​ក្នុង​១៩​ប្រកួត​ចុង​ក្រោយ ​ខណៈ​១០​ប្រកួត​ដំបូង​រូប​គេ​រក​បាន​៩​គ្រាប់​កម្ម​វិធី​ប្រកួត​ដែល​បាន​ចូល​លេង៕