ក្លឹប​ Paris Saint-Germian រំពឹង​ថា​នឹង​អាច​បំបែក​តម្លៃ​ទី​ផ្សា​ដោះដូរ​កីឡាករ​ ដោយ​រក​បាន​បេក្ខភាព​​អ្នក​ចាំ​ទី​ថ្មី​នោះ​គឺ​ David De Gea​សម្រាប់​រដូវ​កាល​ក្រោយ​។

 

ចុចអាន៖ MOURINHO៖”​DE GEAហ្ហី! បើ​ខ្ញុំ​ជា​ REAL MADRID វិញ​ខ្ញុំ​ស្វែង​រក​កីឡាករ​ផ្សេង​ហើយ”

កាសែត​បារាំង ​Telefoot ​បាន​បញ្ជាក់​ថា​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ប៉ារីស​ចង់​បាន​អ្នក​ចាំ​ទី​លំដាប់​ World Class ដើម្បី​ពង្រឹង​ក្លឹប​សម្រាប់​ប្រកួត​ប្រជែង​ពាន​លំដាប់​អឺរ៉ុប​ពិសេស ​Champions League នៅ​រដូវ​កាល​ក្រោយ។ ក្នុង​នេះ​ក្លឹប​បាន​បញ្ចេញ​អ្នក​ចាំ​ទី​៣​នាក់​ដែល​ត្រូវ​ជ្រើសរើស​គឺ​ Thibaut Courtois, David de Gea និង Gianluigi Donnarumma ដែល​ត្រូវ​យក​មក​ជំនួស​អ្នក​ចាំ​ទី​ចាស់​ Alphonse Areola។ ខណៈ​ពេល​ដែល ​Courtoisនិង​ de Gea ត្រូវ​បាន​ពិចារណា​ថា​ជា​កីឡាករ​ត្រូវ​តែ​ទិញ​ឲ្យ​ខាន​តែ​បាន​នោះ​ Donnarumma ក៏​ជា​បុរស​ម្នាក់​ដែល​អាច​ផ្ទេរ​ទៅ​លេង​នៅ​បារាំង​ផង​ដែរ។

AC Milan បាន​រក​ឃើញ​អ្នក​ជំនួស​ដៃ​របស់​អ្នក​ចាំ​ទី​​វ័យ​១៧​រូប​នេះ​រួច​ទៅ​ហើយ​គឺ​ Pep Reina របស់ ​Napoli ដែល​កុង​ត្រា​ត្រូវ​ផុត​កំណត់​ពេល​ចប់​រដូវ​កាល​នេះ​ផង​ដែរ​នោះ។

ចំណែក​De Gea និង​ Courtois ត្រូវ​បាន​គេ​គិត​ថា​អាច​នឹង​ត្រូវ​ផ្ទេរ​ទៅ​លេង​នៅ​Madrid ច្រើន​ជាង​ពី​ព្រោះ​ពួក​គេ​ទាំង​ពីរ​នាក់​មាន​ទំនាក់ទំនង​ជាមួយ​ Real Madrid ពិសេស​ធ្លាប់​លេង​នៅ ​At. Madridពេល​ចាប់​ផ្ដើម​អាជីព​ដំបូង៕