គ្រូ​បង្វឹក​​ Manchester United លោក​Jose Mourinho បាន​និយាយ​ប្រាប់​ Real Madrid ឲ្យ​បំភ្លេច​ពី​ការ​ចុះ​កុង​ត្រា​យក​ Devid De Gea ទៅ​ឲ្យ​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់ ​បាន​ផ្ដល់​ដំបូន្មាន​ដល់​ក្លឹប​ជើង​ឯក​អេស្ប៉ាញ​និង​អឺរ៉ុប​ថា ​ទៅ​រក​កន្លែង​ណា​ផ្សេង​វិញ​ទៅ។

ជា​ការ​ពិត​ណាស់! Real Madrid ជា​ក្លឹប​តែ​មួយ​គត់​ដែល​ចិញ្ចឹម​ចិត្ត​ចង់​បាន​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​យូរ​មក​ហើយ​ៗ ​De Geaប៊ិះ​នឹង​បាន​ទៅ​ចូល​រួម​ហើយ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៥​តែ​ត្រូវ​ខកខាន​ទៅ​វិញ។ អតីត​អ្នក​ចាំ​ទី​របស់​ At. Madrid នៅ​សល់​កុង​ត្រា​ជាមួយ ​Manchester United ដល់​ឆ្នាំ​២០១៩​ ហើយ​មក​ដល់​ពេល​នេះ​ ក្រុម​របស់​លោក​ Zidane នៅ​តែ​មាន​ទំនាក់ទំនង​ចង់​បាន​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​អេស្ប៉ាញ​នេះ​ដដែល។

អញ្ចឹង​ក៏​ដោយ​លោក​ Jose Mourinho បាន​និយាយ​ដោយ​មាន​ទំនុក​ចិត្ត​ថា​ De Gea នឹង​បន្ត​នៅ ​Old Trafford។ ” ខ្ញុំ​គិត​ថា​គាត់​នឹង​បន្ត​ស្នាក់​នៅ​” Jose និយាយ​ក្នុង​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​ជាមួយ​Sevilla ។

ខ្ញុំ​មិន​ដឹង​​គោលបំណង​អ្វី​ខ្លះ ​របស់ ​Real Madrid នោះ​ទេ​ប៉ុន្តែ​បើ​ខ្ញុំ​ជា​ពួក​គេ​វិញ​ ខ្ញុំ​គិត​ពី​កីឡាករ​ផ្សេង​វិញ​ហើយ​”។

De Gea កំពុង​តែ​ទទួល​ជោគជ័យ​ក្នុង​អាជីព​អ្នក​ចាំ​ទី​របស់​ខ្លួន​នៅ ​Premier League ដោយ​រក្សា​បាន​ Clean Sheet ១៥​ប្រកួត​​ជួយ​លោក ​Jose Mourinho ឈរ​លេខ​២​ក្នុង​លីគ​តាម​ពី​ក្រោយ​ក្រុម ​Manchester City៕