បន្ទាប់ពីចាប់ផ្ដើមមិនសូវល្អកាលពីដើមរដូវកាល Ronaldo អាចនឹងក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ ក្នុងរដូវកាលនេះ។ មានតែមិត្តរួមក្រុមរបស់គាត់ពីរនាក់ប៉ុណ្ណោះ ដែលហ៊ានភ្នាល់និងគិតថា គាត់មានឱកាសក្លាយជាម្ចាស់ពាន Pichichi ខណៈលុយបានពីរង្វាន់និងការភ្នាល់នេះនឹងបរិច្ចាគក្នុងអំពើសប្បុរសធម៌។
Cristiano Ronaldo បានពង្រឹងឡើងវិញនូវសមត្ថភាពរកគ្រាប់បាល់ ខណៈរដូវកាលនេះ គាត់ក៏បានបង្ហាញឥទ្ធិពលក្នុងChampions League ដែរ។ ខែវិច្ឆិកាឆ្នាំមុន គ្រាប់បាល់របស់ Lionel Messi លើសប្រធានក្រុមព័រទុយហ្គាល់ដល់ទៅ១១គ្រាប់ប៉ុន្តែគម្លាតនេះបានខិតជិតបន្តិចម្ដងៗ។
គ្មាននរណាម្នាក់រំពឹងថា Ronaldo ក្លាយជាបេក្ខភាពពានរង្វាន់ Pichichi (ឈ្មោះពានស្បែកជើងមាសរបស់លីកអេស្ប៉ាញ)ប៉ុន្តែនេះគឺជាករណីបាល់ទាត់ ការប្រកួតពោរពេញទៅដោយភាពភ្ញាក់ផ្អើល។ កីឡាករព័រទុយហ្គាល់បានភ្នាល់ដាក់លុយជាមួយមិត្តរួមក្រុម Real Madrid ទាំងអស់កាលពីដើមរដូវកាល ដោយភ្នាល់ថាបើរូបគេឈ្នះពានស្បែកជើងមាស រូបគេនឹងយកលុយភ្នាល់ឲ្យមិត្តរួមក្រុម តែបើឈ្នះវិញលុយនេះមិនយកទៅណានោះទេគឺ បរិច្ចាគក្នុងសប្បុរសធម៌។ ក្នុងចំណោមកីឡាករទាំងអស់មានតែមិត្តរួមក្រុម២នាក់គត់ដែលហ៊ាន។
លុយបានប្រមូលទុកមួយឡែករួចហើយ បើលទ្ធផលបានពិតមែននោះយើងផ្ដល់ឲ្យសម្រាប់សប្បុរសធម៌។ខណៈដែលមិត្តរួមក្រុម២នាក់នេះគ្មានជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាពន្ធដារនោះទេ។ បើ Ronaldo មិនបានស្បែកជើងមាសទេលុយនេះនឹងបង្វែរឲ្យវិញ។
ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ ខិតជិតតាមទាន់ Lionel Messi ទៅហើយបន្ទាប់ពីរកបានគ្រាប់បាល់៤គ្រាប់ទល់នឹង Girona ហើយបច្ចុប្បន្នរូបគេបាន២២គ្រាប់ខណៈពេលដែល Messi កាន់២៥គ្រាប់ក្នុងដៃ។ ការប្រកួតនៅសល់៩ដងទៀត តើ Ronaldo អាចរកបានគ្រាប់បាល់ថែម៣គ្រាប់ទៀត ដើម្បីយកស្មើឬលើសពីនេះដើម្បីឈ្នះស្បែកមាសម្នាក់ឯង?