Pierre-Wmerick Aubameyang បាន​ហ្វឹក​ហាត់​ហាត់​ម្នាក់​ឯង​ជាមួយ​គ្រូ​ជំនួយ​ម្នាក់​​របស់​ Arsenalក្រោយ​ផ្ទេរ​ពី​ Dortmund បាន​២​ថ្ងៃ​ក្នុង​តម្លៃ​៥៦​លាន​ផោន​។

កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​មក​ដល់ ​London កាល​ពី​ថ្ងៃ​អង្គារ​ ដើម្បី​បញ្ចប់​​ការ​ផ្ទេរ​ឲ្យ​រួច​រាល់​ ហើយ​នៅ​ថ្ងៃ​ពុធ​ក្លឹប​ក៏​បាន​ធ្វើ​សេច​ក្ដី​ប្រកាស​ផ្លូវ​ការ​តែ​ម្ដង។ កីឡាករ​ជម្រើស​ជាតិ​ហ្គាបុង​ រក​គ្រាប់​បាល់​បញ្ចូល​ទី១៤១​គ្រាប់​ក្នុង​ចំណោម​២១៣​ប្រកួត​ ឲ្យ​Dortmund ហើយ​រូប​គេ​នឹង​អាច​ចូល​លេង​លើក​ដំបូង​ឲ្យ​ Arsenal ពេល​ជួប Everton នៅ​ថ្ងៃ​សៅរ៍​នេះ​ក្នុង​ Premier League។

ខ្សែ​ប្រយុទ្ធ​កំពូល​ល្បឿន​រូប​នេះ ​មិន​បាន​ទៅ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​​នោះ​ទេ ​នៅ​ថ្ងៃ​ម្សិល​មិញ ​ខណៈ​ពួក​គេ​ទាំង​នោះ​ដល់​ថ្ងៃ​សម្រាក​ ប៉ុន្តែ ​Auba ត្រូវ​ហ្វឹកហាត់​ម្នាក់​ឯង​​ជាមួយ​គ្រូ​ជំនួយ​ Tony Colbert ខាង​ផ្នែក​ពង្រឹងកម្លាំង ​( Fitness Coach)។

អំឡុង​ពេល​នេះ​ លោក Arsene Wenger ក៏​បាន​ទៅ​មើល​ការ​ហ្វឹកហាត់​របស់​កីឡាករ​ក្នុង​ទីលាន ​ហើយ​ជួប​និយាយ​ជាមួយ​គ្នា​ផង​ដែរ​៕

ST ALBANS, ENGLAND – FEBRUARY 01: of Arsenal during a training session at Colney on February 1, 2018 in St Albans, England. (Photo by Stuart MacFarlane/Arsenal FC via Getty Images)
ST ALBANS, ENGLAND – FEBRUARY 01: Pierre-Emerick Aubameyang with Arsenal manager Arsene Wenger during his 1st training session at Colney on February 1, 2018 in St Albans, England. (Photo by Stuart MacFarlane/Arsenal FC via Getty Images)
ST ALBANS, ENGLAND – FEBRUARY 01: Pierre-Emerick Aubameyang of Arsenal during his 1st training session at Colney on February 1, 2018 in St Albans, England. (Photo by Stuart MacFarlane/Arsenal FC via Getty Images)