តារា​បាល់ទាត់​របស់​ Real Madrid កីឡាករ Cristiano Ronaldo បាន​ប្រកាស​កាល​ពី​យប់​ម្សិល​មិញ​ថា​រូប​បាន​ក្លាយ​ជា​ឪពុក​កូន​ទី​៤​ហើយ​ក្រោយ​ពេល​មិត្ត​ស្រី Georgina Rodriguez ឆ្លង​ទន្លេ​បាន​កូន​ស្រី​​ ហើយ​រូប​គេ​ដាក់​ឈ្មោះ​ថា​ Alana Martina។

​Alana Martina ទើប​តែ​កើត​! ពីរ​នាក់​ Geo និង ​Alana សុខ​ភាព​ល្អ​ ពួក​យើង​សប្បាយ​រីករាយ​ណាស់” កីឡាករ​វ័យ​៣២​ឆ្នាំ​សរសេរ​ក្នុង​បណ្ដាញ ​Twitter របស់​ខ្លួន​ដោយ​ផុស​រូបភាព ខ្លួន​ឯង​ជាមួយ​ មិត្ត​ស្រី ​និង​កូន​ច្បង​ Cristiano Ronaldo Jr,. និង​ទារក​ទើប​នឹង​កើត។

Image result for Alana Martina.

Ronaldo ក៏​ជាឪពុក​របស់​កូន​ភ្លោះ Eva និង​ Mateo ដែល​បាន​កើត​កាល​ពី​ខែ​មិថុនា។ កាល​ពី​ចុង​ខែ​តុលា​ កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​ផុស​វីដេអូ​ Live ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​ហើយ​បាន​បង្ហាញ​​ពី​ការ​ដាក់​ឈ្មោះ​កូន​ទើប​នឹង​កើត​នេះ​។

គ្រូ​បង្វឹក​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​ឲ្យ​ Ronaldo សម្រាក​ពី​ក្រុម​ជម្រើស​ជាតិ​ដើម្បី​មក​មើល​ថែ​ផ្ដល់​ភាព​កក់ក្ដៅ​ ដល់​កូន​ស្រី​ជា​ទី​ស្រឡាញ់​ដែល​ទើប​នឹង​កើត​នេះផង​ដែរ​៕