Lautaro Martinez នឹង​ក្លាយ​ជា​ឈ្មោះ​កីឡាករ​ថ្មី​ម្នាក់​ដែល​ប្រិយមិត្ត​ជា​ច្រើន​នឹង​លឺ​ខ្ទរខ្ទារ​នៅ​ពី​ទៅ​៣​ឆ្នាំ​ទៅ​មុខ​ទៀត​។ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​វ័យក្មេង​​ទើប​តែ​វ័យ​២០​ឆ្នាំ​​ ប៉ុន្តែ​រូប​គេ​រក​បាន​១០​គ្រាប់​ក្នុង​១៤​ប្រកួត​នៅ​លីគ​កំពូល​អាហ្សង់ទីន​រដូវ​កាល​នេះ​។

រូប​គេ​ក៏​មាន​ឈ្មោះ​លេង​ក្នុង​​ពាន​រង្វាន់​ Champions League របស់​អាមេរិក​ខាងត្បូង​( Copa Libertadores) ផង​ដែរ។​ ងាក​មក​ការ​ប្រកួត​ក្នុង​លីគ​កំពូល​អាហ្សង់ទីន ​កីឡាករ​រូប​នេះ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ឲ្យ​ក្រុម ​Racing Club ឈ្នះ​ Patronato ​ក្នុង​លទ្ធផល​៥​ទល់​០ ​ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ក្បាច់​ស៊ី​ប្រឡោះ​ជើង​ចុង​ម៉ោង​របស់​ខ្លួន។

ក្បាច់​នេះ​ពិបាក​នឹង​ពណ៌នា​ឲ្យ​ប្រិយមិត្ត​បាន​ដឹង​ណាស់​មាន​តែ​ទស្សនា​វីដរអូ​ខាង​ក្រោម​ទើប​ច្បាស់​ទាំងអស់​គ្នា៖

[youtube id=”EJRpKruaIRs”]

សូម​បញ្ជាក់​ផង​ដែរ​ថា ​​Martinez មាន​ឈ្មោះ​ក្នុង​បញ្ជីកីឡាករ​របស់​ក្លឹប​យក្ស​នៅ​អឺរ៉ុប​ត្រូវ​ទិញ​រួច​ទៅ​ហើយ​ ដោយ​មាន​ដូច​ជា Inter Milan លឺ​ថា​ធ្វើ​កិច្ចព្រមព្រៀង​មុន​កុង​ត្រា​ជាមួយ​កីឡាករ​២០​ឆ្នាំ​រូប​នេះ​ ខណៈ​ក្លឹប​ Borussia Dortmund បាន​ដេញ​ថ្លៃ​៤០​លាន​អឺរ៉ូ​តែ​មិន​ទាន់​ទទួល​ដំណឹង​តប​វិញ។

ចាំ​ឈ្មោះ​កីឡាករ​ម្នាក់​នេះ​ឲ្យ​ហើយ​ទៅ! យូរ​បំផុត​៣​ឆ្នាំ​ទៀត​នឹង​ល្បី​ហើយ!