កីឡាករ៥នាក់មានដូចជា៖ Felipe (Porto), Emre Can (Liverpool), Dani Carvajal (Real Madrid), Darijo Srna (Shakhtar Donetsk) and Nelson Semedo (Barcelona) នឹងខកខានមិនបានលេងក្នុងការប្រកួតជើងទី១វគ្គ១៦ក្រុមចុងក្រោយពានChampions League ដោយសារជាប់បម្រាម។
Dani Cavajal នឹងបំពេញការពិន័យរួចរាល់ក្រោយមិនបានលេងក្នុងការប្រកួតជើងទីមួយនេះចំណែក Felipe ទទួលបានកាតក្រហមក្នុងការប្រកួតចុងក្រោយវគ្គជម្រុះក្នុងពូល។ Emre Can និង Nelson Semedo អវត្តមានដោយសារទទួលបានកាតលឿង២ដងក្នុង២ប្រកួតជាប់គ្នាស្របពេល Srna ពិន័យដោយសាររកឃើញសារធាតុហាមឃាត់ក្នុងការប្រកួត។
លើសពីនេះសរុបមានកីឡាករ១៩នាក់នឹងត្រូវជាប់ពិន័យមិនបានលេងក្នុងការប្រកួតជើងទី២វគ្គ១៦ក្រុមចុងក្រោយនេះប្រសិនបើទទួលបានកាតលឿងមួយទៀតក្នុងការប្រកួតជើងទីមួយនេះ។ កំពុងជាប់ពិន័យ៖ Felipe (Porto), Emre Can (Liverpool), Dani Carvajal (Real Madrid), Darijo Srna (Shakhtar Donetsk) and Nelson Semedo (Barcelona) ។
កីឡាករខាងក្រោមនេះបើបានកាតលឿងមួយទៀតក្នុងការប្រកួតជើងទីមួយនេះនឹងខកខាននៅជើងទី២៖ Miralem Pjanic (Juventus), Serge Aurier (Tottenham), Eder Fabian Alvarez, Raoul Petretta, Taulant Xhaka (Basel), Danilo Luiz da Silva (Manchester City), Filipe Bras Andre, Danilo Pereira (Porto), Alberto Moreno (Liverpool), Ever Banega, Sergio Escudero, Iván Mercado (Sevilla), Jesse Lingard (Manchester United), Joshua Kimmich, Sebastian Rudy, Corentin Tolisso (Bayern Múnich), Tolgay Arslan, Caner Erkin, Anderson Souza (Besiktas)៕