ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរុយហ្គាយបានឡើងមកឈរនៅកំពូលតារាងពូល A ក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះរុស្ស៊ី៣គ្រាប់ ខណៈអារ៉ាប៊ីសាអ៊ូឌីតវាយបកយកឈ្នះអេហ្ស៊ីប២-១ស្គាល់រសជាតិ៣ពិន្ទុ។

ក្នុងជំនួបនាកីឡដ្ឋាន Samara នៅវគ្គទី១ ក្រុមដែលមានមូលដ្ឋាននៅទ្វីបអាមេរិកឡាទីនបានស៊ុតបញ្ចូលទីទៅលើក្រុមម្ចាស់ផ្ទះ២គ្រាប់ ដោយខ្សែប្រយុទ្ធ Luis Suarez នៅនាទីទី១០ និងការធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែបម្រើ Denis Cheryshev នៅនាទីទី២៣។

លុះចូលមកដល់វគ្គទី២ ខ្សែប្រយុទ្ធ Edinson Cavani ក៏បានបន្ថែម១គ្រាប់ទៀតនៅនាទីទី៩០ ឲ្យក្រុមលោក Oscar Tabarez យកឈ្នះដោយលទ្ធ៣ទល់នឹង០តែម្តង។

ដូច្នេះនៅក្នុងពូល A អ៊ុយរុយហ្គាយនៅលេខ១មាន៨ពិន្ទុ ខណៈរុស្ស៊ីនៅលេខ២មាន៦ពិន្ទុ ដោយឡែកអារ៉ាប៊ីសាអ៊ូឌីតមាន៣ពិន្ទុនៅលេខ៣ ហើយអេហ្ស៊ីបនៅបាតតារាងមិនមានពិន្ទុ។
ទស្សនាវីដេអូហាយឡាយ៖
https://www.youtube.com/watch?v=O3yFjgaJlac