គ្រូបង្គោលជម្រើសជាតិបារាំងលោក Didier Deschamps បាននិយាយនៅថ្ងៃពុធទី២៣ខែឧសភាឆ្នាំ២០១៨ថាក្រុមរបស់លោកត្រូវការរក្សាភាពដាក់ខ្លួន ស្របពេលពួកគេប្រមូលផ្ដុំជាលើកដំបូងសម្រាប់ត្រៀមទៅ World Cup 2018 ក្នុងប្រទេសរុស្ស៊ី។
កីឡាករទាំងអស់បានមកដល់មជ្ឈមណ្ឌលហ្វឹកហាត់ជាតិ Clairefonaine-en-Yvelines លោក Deschamps និយាយថាគោលដៅគឺត្រៀមលក្ខណៈក្រុមសម្រាប់ការប្រកួតដំបូង ដែលត្រូវប៉ះ អូស្ត្រាលី នៅថ្ងៃទី១៦ខែមិថុនា។
លោកបានព្រមានកីឡាករកុំឱ្យគិតថាគូប្រកួតក្នុងពូល C ជាក្រុមស្រួលៗ ដោយចង្អុលទៅចំណាត់ថ្នាក់ពិភពលោករបស់ FIFA សង្កត់ថា ប៉េរូ ស្ថិតក្នុងលេខរៀងទី១១ពិភពលោក ឯ ដាណឺម៉ាក ឈរលេខរៀងទី១២ពិភពលោក។