កាលពីខែមិនា អ្នកចាត់ការ Jose Mourinho បាន​ចុះ​កុងត្រា​ជាមួយ​ទូរទស្សន៍​រុស្ស៊ី​ដើម្បី​ធ្វើ​អ្នក​វិភាគ​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ FIFA World Cup នៅ​ទី​នោះ ដោយនឹង​ទទួល​ថ្លៃ​នឿយហត់​ ៤សែន​ផោន​ក្នុង​ថ្ងៃ​ ឬ​ ១,៧១​លាន​ផោន​លើ​កុងត្រា​៤​ថ្ងៃ​របស់​លោក​ជាមួយ​បណ្ដាញ​ទូរទស្សន៍​ RT​។

គ្រូបង្វឹករបស់ Man UTD បានស្ថិតនៅ​ទីក្រុង​មូស្គូ​ចាប់​ពី​ថ្ងៃ​បើក​ការ​ប្រកួត​ World Cup ដើម្បី​ធ្វើ​ជា​អ្នក​វិភាគ​គូ​ប្រកួត​សំខាន់​ៗ​មួយ​ចំនួន បន្ទាប់​មក​លោក​​​ត្រូវ​ស្ថិត​នៅ​រុស្ស៊ី​ថ្ងៃ​ចុង​ក្រោយ​សម្រាប់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ផងដែរ។

​បុរសរហស្សនាម The Special One បានវិភាគថា អ៊ុយរុយហ្គាយ​និង​រុស្សី​មាន​សមត្ថភាព​ឡើង​ទៅ​វគ្គ​បន្ត ខណៈ​ពូល​ B លោក​ជ្រើស​រើស​យក​អេស្ប៉ាញ​និង​ព័រទុយហ្គាល់។ លើស​ពី​នេះលោក Jose Mourinho ក៏​គិត​ទុក​មុន​ដែល​ថា អ៊ុយរុយហ្គាយ​និង​ជួប​ព័រទុយហ្គាល់ ហើយឥឡូវនេះអ្វីៗគឺដូចការវិភាគរបស់លោកអញ្ចឹង។

គួរបញ្ជាក់ថា អ៊ុយរុយហ្គាយ​ឈរនៅលេខ១ពូល A ដោយជួបជាមួយ ព័រទុយហ្គាល់ ដែលឋិតនៅលេខ២ពូល B ខណៈ​រុស្សីដែលមានចំ​ណាត់ថ្នាក់លេខ២នៅពូល A ត្រូវប៉ះក្រុមកំពូលតារាងពូល B អេស្ប៉ាញ។

ទស្សនាវីដេអូវិភាគរបស់លោក Jose Mourinho៖