Manchester United ត្រូវ​បាន​គេ​រក​ឃើញ​ថា ​ជា​ក្លឹប​រក​ចំណូល​ច្រើន​ជាង​ក្លឹប​ណាៗ​ទាំង​អស់​ក្នុង​តំបន់​អឺរ៉ុប​ អំឡុង​ឆ្នាំ​២០១៦-២០១៧​ បើ​តាម​ប្រភព​សិក្សា​លម្អិត​របស់​សហព័ន្ធ​បាល់​ទាត់​ទ្វីប​អឺរ៉ុប​ UEFA។

​ក្លឹប​យក្ស ​Premier League ​មួយ​នេះ​ រក​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​មើល​ច្រើន​ជាង​គេ​គូរ​ប្រជែង ​Man City ។​ មិន​ត្រឹម​តែ​ក្លឹប​មួយ​នេះ បិសាច​ក្រហម​រក​លុយ​បាន​ទីលាន​លើស​ក្លឹប​ Barcelona និង​ Real Madrid ដែល​គេ​ល្បី​ថា​រក​លុយ​ពី​លក់​សំបុត្រ​ច្រើន​ជាង​គេ​នៅ​ La liga។

អញ្ចឹង​ក៏​ដោយ​ ហិរញ្ញវត្ថុ​របស់ ​United ក៏​ត្រូវ​គេ​ដឹង​ដែរ​ថា​គឺ​ជា​ក្លឹប​ដែល​មាន​បំណុល​ច្រើន​ជាង​គេ​ក្នុង​ទ្វីប​អឺរ៉ុប​ ខណៈ​ក្លឹប​Man Cityជាប់​ចំណាត់​បន្ទាប់​។ ក្រៅពី ​Man City ​​ក្លឹប​ជំពាក់​បំណុល​គេ​ច្រើន​ជាង​ក្នុង​នោះ​ក៏​មាន​ Real Madrid , Barcelona…ជា​ដើម។

ខាង​ក្រោម​ជា​សេចក្ដី​លម្អិត៖


-ម្ចាស់​ជើង​ឯក​ទ្វីប​អឺរ៉ុប​៣​សម័យ​កាល​(Man Utd) ឈរ​កំពូល​តារាង​រក​បាន​ពី​ការ​លក់​អាវ​(ឈុត​កីឡា​)​និង​សំបុត្រ​ចូល​មើល​ការ​ប្រកួត​គិត​ជា​សរុប​៦៨៩លាន​អឺរ៉ូ​​ កើន​ឡើង​១៦៩​លាន​អឺរ៉ូ​គិត​កាល​ពី​ឆ្នាំ​២០១៥។

-ក្លឹប​យក្ស​មាន​មូលដ្ឋាន​នៅ​ Catalan Barcelona ឈរ​លេខ​២ ​សរុប​លុយ​៦២០​លាន​អឺរ៉ូ​ស្មើ​ជាមួយ​គូរ​ប្រជែង ​Clasico, Real Madrid ។

-Bayern Munich, PSG, Manchester City ក្រុម​ទាំង​បី​នេះ​រក​បាន​៥០០​លាន​អឺរ៉ូ។

-ប៉ុន្តែ ​Arsenal ​គឺ​ជា​ក្លឹប​មួយ​ដែល​រក​លុយ​បាន​ពី​លក់​សំបុត្រ​តាម​ច្រក​ទ្វារ​ដោយ​ផ្ទាល់​ច្រើន​ជាង​គេ​គឺ​១៣៥​លាន​អឺរ៉ូ​ Real Madrid ១៣២​លាន​អឺរ៉ូ​ និង ​United ១៣១​លាន​អឺរ៉ូ។

បំណុល៖ បិសាច​ក្រហម​មាន​បំណុល​៥៦១​លាន​អឺរ៉ូ​ គឺ​ច្រើន​ជាង​ក្លឹប​ណាៗ​ទាំង​អស់​ក្នុង​ទ្វីប​អឺរ៉ុប​ គឺ​ស្មើ​នឹង​៣​ភាគរយ​នៃ​ចំនួន​ដែល​ក្លឹប​ក្នុង ​Premier League ទាំង​អស់​ជំពាក់​គេ​(១.៥២៥ពាន់​លាន​អឺរ៉ូ)។ ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប​ជំពាក់​គេ​គិត​ជា​មធ្យម​គឺ​៧៦.៣លាន​អឺរ៉ូ​ដែល​ចំនួន​នេះ​ច្រើន​ជាង​ក្រប​ខណ្ឌ​ដទៃ​ទៀត​គឺ​នៅ​លើ​ក្របខ័ណ្ឌ​ Serie A (៦៣.៦លាន​អឺរ៉ូ) និង​ Turkish Super League (៣៨​លាន​អឺរ៉ូ)៕