អតីត​គ្រូ​បង្វឹក​ក្លឹប​ Shakhtar Donetsk លោក Mircea Lucescu បាន​បញ្ជាក់​ថា​ខ្សែ​បម្រើ​ Fred បាន​បដិសេធ​សំណើ ​Man Utd ហើយ​ប្ដូរ​ទិសដៅ​ទៅ​លេង​នៅ​​ Manchester City វិញ។

តម្លៃ​ខ្លួន​កីឡាករ​ម្នាក់​នេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​៥០​លាន​ផោន​ខណៈ​ដែល​កីឡាករ​វ័យ​២៤​ឆ្នាំ​ហៀប​នឹង​រក​ឃើញ​អនាគត​របស់​ខ្លួន​នៅ​កីឡដ្ឋាន​  Etuhad។

យក​កីឡាករ​វ័យ​ក្មេង​ម្នាក់​នេះ​មក​ជំនួស​ Fernandinho គឺ​ពិត​ជា​អាច​ទទួល​យក​បាន ​ខណៈ​ដែល​សាមី​ខ្លួន​កីឡាករ​ចង់​ជោគជ័យ​ដូច​សិស្ស​ច្បង​ដែល​កំពុង​ក្លាយ​ជា​តួ​សំខាន់​នៅ​​ City ចាប់​តាំង​ពី​ផ្ទេរ​មក​លេង​ក្នុង​តម្លៃ​៣៤​លាន​ផោន ​កាល​ពី​ឆ្នាំ​២០១៣។

ចំណែក​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង ​Manchester ក៏​ត្រូវ​បាន​គេ​ដឹង​ថា​ចង់​បាន​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ដែរ​ ស្រប​ពេល​លោក​ Pep Guardiola ចង់​បាន​ខ្សែ​បម្រើ​ម្នាក់​ទៀត​មក​ជំនួស​កីឡាករ​ចាស់​ដែល​កំពុង​តែ​នឿយហត់​ នឹង​កាល​វិភាគ​លេង​របស់​លីក​អង់គ្លេស៕