បន្ទាប់​ពី​ Napoli, Paris Saint-Germain​ និង​ Valencia ចាញ់​ការ​ប្រកួត​ក្នុង​ចុង​សប្ដាហ៍​នេះ​​ នៅ​សល់​តែ​ក្រុម​បាល់​ទាត់​៤​ប៉ុណ្ណោះ ​ដែល​មិន​ទាន់​ស្គាល់​រសជាតិ​ចាញ់​ក្នុង​លីក​សម្រាប់​រដូវ​កាល​២០១៧-១៨​នេះ។

១- Manchester City


១៤​ប្រកួត​ឈ្នះ​និង​មួយ​ប្រកួត​ទៀត​ស្មើ​ ក្រុម​របស់​លោក Pep Guardiola ទទួល​បាន​៤៣​ពិន្ទុ​ ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ដឹង​ជា​ក្រុម​គួរឲ្យ​ខ្លាច​បំផុត​ក្នុង​តំបន់​អឺរ៉ុប។

២- Inter Milan


១២​ប្រកួត​ឈ្នះ​និង​៣​ប្រកួត​ទៀត​ស្មើ Inter Milan បាន​ឈាន​ឡើង​នូវ​ទម្រង់​លេង​ល្អ​បំផុត​របស់​ខ្លួន​វិញ​ហើយ​ បន្ទាប់​ពី​ធ្លាក់​ជើង​កប់​យ៉ាង​ជ្រៅ​អស់​ពេល​ដ៏​យូរ​មក។ ពួក​គេ​កំពុង​ឈរ​កំពូល​តារាង​ Serie A ពី​លើ​ក្រុម​ Napoli ១​ពិន្ទុ​ និង​លើស​ក្រុម​លេខ​៣​ Juventus ២​ពិន្ទុ។

៣- Barcelona

ឈ្នះ​១១​ប្រកួត​និង​ស្មើ​បី​ប្រកួត ​ក្រុម​មាន​មូលដ្ឋាន​នៅ​ទឹក​ដី ​Catalan ដឹកនាំ​ដោយ​លោក Ernesto Valverde កំពុង​គ្រង់​ដំណែង​កំពូល​តារាង​La liga ក្នុង​រដូវ​កាល​នេះ​លើស​ពិន្ទុ​ក្រុម​លេខ​២​ Valencia​៥​ពិន្ទុ​។

៤- Atlrtico Madrid


ឈ្នះ​៨​ប្រកួត​និង​ស្មើ​៦​ប្រកួត​ បាន​មក​ពី​ការ​ពិបាក​រក​គ្រាប់​បាល់​ប៉ុន្តែ​ក្រុម​របស់​លោក Diego Simeone នៅ​តែ​ជា​ក្រុម​មិន​ទាន់​ភ្លក់​រស​ជាតិ​ចាញ់​នៅ​រដូវ​កាល​នេះ​ដោយ​កំពុង​ឈរ​លេខ​៣ក្នុង​តារាង​ La liga តាម​ពី​ក្រោយ​ក្រុម​Barcelona ៦​ពិន្ទុ៕