ប្អូន​ប្រុស​របស់ ​Kylian Mbappe ឈ្មោះ​ Ethan បាន​នឹង​កំពុង​ធ្វើ​ព្យុះភ្លៀង​ក្នុង​ក្លឹប​យុវជន​របស់ ​PSG ក្រោយ​រូប​គេ​បាន​មក​ដល់​ហើយ​រក​បាន​គ្រាប់​បាល់​ពេល​បង្ហាញ​ខ្លួន​ដំបូង​ឲ្យ​ឈុត ​U12 របស់​ក្លឹប។

ខណៈ​ដែល​បង​ធំ​ Kylain កំពុង​ក្លាយ​ជា​ម៉ាស៊ីនរក​គ្រាប់​បណ្ដើរ​ជាមួយ​ក្លឹប​យក្ស​នា​ទី​ក្រុង​ប៉ារីស​ Ethan កំពុង​រីក​ធំ​ធាត់​ក្នុង​ការ​ចូល​លេង​លើក​ដំបូង។ ប្អូន​ប្រុស​របស់ ​Kylain Mbappe រក​បាន​គ្រាប់​បាល់​ឲ្យ​ U12 PSG ក្នុង​ពាន​រង្វាន់​យុវជន​ Mediterranean International Cup។

PSG នឹង​សង្ឃឹម​ថា​ទេពកោសល្យ​ពី​កំណើត​របស់ ​Ethan នឹង​ត្រចះត្រចង់​ដូច​បង​ប្រុស​របស់​ខ្លួន​នៅ​ក្លឹប​ផង​ដែរ។ Kylain កំពុង​តែ​ក្លាយ​ជា​តួ​សំខាន់​ក្នុង​ការ​ប្រកួត​ដំបូង​នៅ​រដូវ​កាល​នេះ​ក្នុង​ក្លឹប ​PSG ហើយ​ថ្មី​ៗ​នេះ​អាវ​លេខ​១០​ជម្រើស​ជាតិ​បារាំង​ក៏​រូប​ទទួល​បាន​​ដោយ​កិត្តិយស​ទៀត​ផង។

បង្ហាញ​ខ្លួន​ចុង​ក្រោយ​ឲ្យ​ជម្រើស​ជាតិ ​Kylian Mbappe រក​បាន​២​គ្រាប់​ក្នុង​ចំណោម​គ្រាប់​បាល់​៣​គ្រាប់​ ឲ្យ​បារាំង​ឈ្នះ​រុស្សី​៣-១​មិត្ត​ភាព​ប៉ុន្មាន​ថ្ងៃ​មុន៕