តាមប្រភពលោក Jaoquim Rodriguez អ្នកសរសេរកាសែត offrecordnews បានឲ្យដឹងថា Dybala និង Atletico បានឈានដល់កិច្ចព្រមព្រៀងជាមួយគ្នា ហើយកីឡាករសញ្ជាតិអាហ្សង់ទីននឹងចុះកុងត្រា៥ឆ្នាំជាមួយក្រុមមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដ។
វាមិនមែនជាលើកដំបូងទេដែល Paulo Dybala មានទំនាក់ទំនងផ្ទេរទៅលេងនៅ At. Madrid ប៉ុន្តែនេះជាលើកទីមួយហើយដែលព័ត៌មាននេះឈានដល់ការធ្វើកិច្ចព្រមព្រៀងនៃការផ្ទេរ។ តាមប្រភពគួរឲ្យទុកចិត្តបានមួយនេះ បងប្រុសរបស់Dybalaឈ្មោះ Gustavo Dybala ដែលជាភ្នាក់ងារផងនោះ បានឲ្យថាគ្រប់យ៉ាងដំណើរការយ៉ាងរលូន ក្រោយបានជួបជាមួយប្រធានបច្ចេកទេសក្លឹបលោក Andrea Berta ។
ខណៈដែលអនាគតរបស់ Griezmann កំពុងវិលវល់ At. Madrid មិនអាចរក្សាកីឡាករបារាំងឲ្យនៅកីឡដ្ឋាន Wanda Metropolitan ដល់រដូវកាលក្រោយទេហើយក្លឹបចង់រកអ្នកមានសមត្ថភាពលំដាប់ World classមកជំនួសគាត់។
ប្រសិនបើ Griezmann ចេញមែននោះ, Dybala ជាអ្នកជំនួសល្អបំផុត។ប្រភព Daily Mail បាននិយាយផងដែរថា Athletico ចំណាយតម្លៃ១០០លានអឺរ៉ូដើម្បីទិញយកកីឡាករអាហ្សង់ទីនផ្ដាច់កុងត្រាតែម្ដង៕