អតីត​អត្តពលិក​រត់​ប្រណាំង​ដែល​ជា​ម្ចាស់​មេដាយ​មាស​អូឡាំពិក​៩​គ្រឿង​ Usain Bolt ត្រៀម​នឹង​ធ្វើ​ដំណើរ​មក​កាន់​ទឹក​ដី​Old Trafford ​របស់​ក្រុម​បិសាច​ក្រហម ​​Manchester United នៅ​ពាក់កណ្ដាល​ឆ្នាំ​នេះ​​​ ដើម្បី​ធ្វើ​ការ​ប្រកួត​បាល់ទាត់​សប្បុរសធម៌​មួយ។

អ្នក​រត់​លឿន​ជាង​គេ​នៅ​លើ​លោក​ម្នាក់​នេះ​ជា​អ្នក​គាំទ្រ​ក្រុម​បិសាច​ក្រហម​ដ៏​ងប់ងុល​ម្នាក់​ ហើយ​គាត់​ត្រៀម​នឹង​ធ្វើ​ជា​កាពីទែន​នៃ​ក្រុម​ដែល​មក​ពី​ជុំ​វិញ​ពិភពលោក​(Rest of the world XI) ប្រកួត​ទល់​និង​ក្រុម​របស់​លោក​Robbie Williams ដែល​មក​ពី​អង់គ្លេស​ នា​ថ្ងៃ​ទី​១០​ ខែ​មិថុនា​នេះ។

ក្រុម​របស់ ​Usain Bolt​ មាន​អតីត​កីឡាករ​ល្បី​ៗ​ជា​ច្រើន​ចូលរួម​ដូចជា​ វីរៈបុរស​អាហ្សង់ទីន ​Diego Maradona, គ្រូ​បង្វឹក​ Real Madrid បច្ចុប្បន្ន Zinedine Zidane,​ អតីត​កំពូល​អ្នក​ចាំ​ទី ​Peter Schmeichel ជាដើម។Bolt ​បាន​ប្រាប់​ទៅ​វេបសាយ​ផ្លូវការ​របស់ Manchester United ថា៖

ខ្ញុំ​តែងតែ​មាន​ក្ដី​សុបិន​ ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់​អា​ជីព​ម្នាក់​ ដូច្នេះ​ការ​ដែល​បាន​ឈាន​ជើង​ចូល​ក្នុង​ទីលាន​នៅ ​Old Trafford និង​លេង​ជា​មួយ​វីរបុរស​បាល់ទាត់​ជា​ច្រើន​នាក់ ​វា​នឹង​ក្លាយ​ជា​រឿង​មួយ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ខ្ញុំ”

Goal.com