Karim Benzema បាន​ទម្លាយ​ពី​ទំនាស់​ជាមួយ​អតីត​គ្រូ​បង្វឹក​ Real Madrid លោក Jose Mourinho ហើយ​រូប​គេ​ក៏​ប្រាប់​ពី​មូលហេតុ​ បាត់​បង់​ការ​គោរព​នេះ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ ‘Canal+France។

Image result for karim benzema vs jose mourinho

លោក Jose Mourinho បាន​ហៅ ​Benzema ថា​ អាឆ្មា ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០១០ ​ដែល​គ្រាន់​តែ​ហៅ​ឈ្មោះ​នេះ​ធ្វើ​ឲ្យ​ទំនាក់ទនង​របស់​ខ្សែ​ប្រយុទ្ធ​បារាំង​និង​គ្រូ​បង្វឹក​ព័រទុយហ្គាល់​ មិន​សូវ​ជា​ល្អ។ កាល​មួយ​នោះ Mourinho និយាយ​ថា​៖ បើ​ខ្ញុំ​មិន​អាច​ប្រមាញ់​ជាមួយ​ឆ្កែ​ទេ ​ខ្ញុំ​នឹង​ប្រមាញ់​សត្វ​ជាមួយ​ឆ្មា“​លោក​និយាយ​បែប​នេះ​គឺ​ចង់​សំដៅ​រិះគន់​ទម្រង់​លេង​របស់ ​Benzema​ដែល​រក​គ្រាប់​បាល់​មិន​សូវ​បាន​កាល​នោះ។ គ្រាន់​តែ​ហៅ​បែប​នេះ​ធ្វើ​ឲ្យ ​Benzema ខឹង​ខ្លាំង​ហើយ​គិត​ថា ​Jose មើលងាយ​សមត្ថភាព​របស់​គាត់។

Related image

Benzema បាន​និយាយ​ថា​៖” ពួក​យើង​តែ​តែ​មាន​ទំនាក់ទំនង​ល្អ​ហ្នឹង​គ្នា​​ប៉ុន្តែ​បន្ទាប់​ពី​គាត់​ហៅ​ខ្ញុំ​ថា​អា​ឆ្មា​មក​ ដែល​ជា​ពាក្យ​មិន​គួរ​និយាយ​ហើយ​អត់​ទាក់ទង​នឹង​បាល់ទាត់​សោះ”

Benzema ក៏​បាន​និយាយ​ពី​ការ​សន្ទា​រវាង​គាត់​នឹង​លោក Jose ខណៈ​ពេល​នេះ​កំពុង​តែ​ដឹកនាំ ​Manchester United។ ” ខ្ញុំ​ដឹង​ថា​ពេល​នោះ​ខ្ញុំ​ធ្វើ​ឲ្យ​គាត់​សើច​ ទោះ​បី​ជា​គាត់​ត្រូវ​មាន​គេ​គោរព​ច្រើន​ក៏​ដោយ។ ខ្ញុំ​តែ​តែងគោរព​គាត់ តែ​ពេល​គាត់​និយាយ​ហើយ​ខ្ញុំ​ក៏​បាត់​បង់​ម្ចាស់​ការ​ហើយ​ខឹង​សម្បារ​ហ្នឹង​គាត់។

​” ខ្ញុំ​គឺ​ជា​កីឡាករ​បាល់​ទាត់​ អ្នក​ជា​​គ្រូ​បង្វឹក​របស់​ខ្ញុំ​ ខ្ញុំ​គោរព​អ្នក​ អ្នក​គោរព​ខ្ញុំ​ជាកីឡាករដែរ​។ ចាប់​ពី​ពេល​នេះ​ទៅ​ គ្មាន​ឆ្មា គ្មាន​ឆ្កែ​ឬ​អ្វី​ទាំង​អស់​​ខ្ ញុំ​ខ្មាស​អៀន​ណាស់ ប៉ុន្តែ​អ្នក​និយាយ​លេង​សើច​ជា​មួយ​ខ្ញុំ​ទៅ​វិញ។ ពេល​ដែល​លោក​គ្រូ​និយាយ​​សម្ដី​របស់​លោក​តែ​តែ​ល្អ​ជាង​ខ្ញុំ​​រហូត…”