មានក្រុមជម្រើសជាតិ៩ហើយ ដែលបានទទួលកៅអីប្រកួត World Cup នៅរុស្សីឆ្នាំក្រោយ ខណៈនៅសល់២២កៅអីទៀតដែលនឹងត្រូវប្រកួតយប់នេះ និងបន្តបន្ទាប់ទៀត។
ក្រុមដែលដែលអាចនិយាយថាជិះសេះលែងដៃបានហើយនោះគឺ ៖ រុស្សី(ម្ចាស់ផ្ទះ) បែលហ្សិក ប្រេស៊ីល អង់គ្លេស អាល្លឺម៉ង់ អ៊ីរ៉ង់ ជប៉ុន មិកស៊ិក អារ៉ាប៊ីសាអ៊ូឌីតនិងកូរ៉េខាងត្បូង។
-តំបន់អឺរ៉ុបមានកៅអី១៣ហើយនៅសល់កៅអី១០ទៀតក្រោយបែលហ្សិក អាល្លឺម៉ង់ និងអង់គ្លេសឡើងយប់មិញ។
– តំបន់អាស៊ីដែលមានកៅអី ៤កន្លះរកឃើញ៤ហើយនៅសល់កៅអីកន្លះ ដែលកំពុងតែប្រទាញប្រទង់គ្នាជាមួយអូស្រ្តាលី និងស៊ីរីដែលទទួលបានលទ្ធផល១-១យប់មិញដើម្បីរកកន្លះកៅអីទៅប្រកួត Play-off ជាមួយប្រទេសដែលបានកៅអីកន្លះមកពីតំបន់ អាមេរិកខាងជើង។
-ក្រុមមកអាហ្រ្វិកមិនទាន់មានប្រទេសណាមួយកក់កៅអីនៅឡើយទេខណៈមានកៅអី៥។
– ក្រុមមកពីតំបន់អាមេរិកខាងជើង (CONCACAF) ដែលមានកៅអី៣កន្លះទើបតែមានមិកស៊ិកមួយប៉ុណ្ណោះនៅសល់កៅអី២កន្លះទៀត។
-រុស្សីជាម្ចាស់ផ្ទះអត់និយាយ
-តំបន់អាមេរិកខាងត្បូបមានកៅអី៤កន្លះ ហើយមានតែប្រេស៊ីលមួយប៉ុណ្ណោះដែលជិះសេះលែងដៃបានហើយនៅសល់កៅអី៣កន្លះទៀតខណៈកន្លះហ្នឹងត្រូវប្រកួត Play-off ជាមួយប្រទេសញូវហ្សេឡែនដែលមានកៅអីកន្លះស្រាប់មកពីអូសេអានី។