គ្រូ​បង្វឹក​ក្រុម​ហង្ស​ក្រហម​លោក Jurgen Klopp បាន​និយាយ​បែប​លេង​ថា​ លោក​បាន​ដឹង​ហើយ​ថា​ក្រុម ​Livepool នឹង​ត្រូវ​ជួប​ក្រុម​ណា​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន ​Champions League។

LIVERPOOL, ENGLAND - DECEMBER 06:  Philippe Coutinho of Liverpool celebrates after scoring his sides fifth goal with his team mates during the UEFA Champions League group E match between Liverpool FC and Spartak Moskva at Anfield on December 6, 2017 in Liverpool, United Kingdom.  (Photo by Clive Brunskill/Getty Images)

ក្រុម​ហង្ស​ក្រហម​បាន​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ជាមួយ​នឹង​លទ្ធផល​យ៉ាង​ត្រចះត្រចង់​ដោយ​ឈរ​លេខ​១​ក្នុង​ពូល​ដែល​នេះ​គេ​អាច​សន្និដ្ឋាន​បាន​ថា​ Liverpool នឹង​អាច​ជួប​ក្រុម​ជើង​ឯក​មក​ពី​អ៊ីតាលី​ អាល្លឺម៉ង់​ និង​អេស្ប៉ាញ។

និយាយ​ក្នុង​កាសែត​ BT Sport អំពី​កាត​ប្រកួត​វគ្គ​ក្រោយ​គាត់​បាន​សើច​ហើយ​និយាយ​៖” ខ្ញុំ​មិន​បារម្ភ​អី​ច្រើន​ទេ ជា​ទូទៅ​ខ្ញុំ​តែ​ងតែ​ជួប​ Real Madrid ។ ប្រសិន​បើ​អាច​ទៅ​រួច​ ខ្ញុំ​នឹង​លេង​ជាមួយ​ពួក​គេ​ ដូច្នេះ​ហើយ​យើង​នឹង​ដឹង​ថា​ មាន​អ្វី​កើ​ត​ឡើង​នៅ​ថ្ងៃ​នោះ”។

“​យើង​មិនដែល​ខ្វល់​ពី​គូរ​ប្រកួត​របស់​យើង​នោះ​ទេ យើង​គ្រាន់​តែ​សប្បាយ​ដែល​យើង​បាន​ឡើង​ទៅ​វគ្គ​បន្ត​​ ហើយ​យើង​នៅ​តែ​ប្រកួត​ប្រជែង​ ហើយ​ពេល​ដល់​ឆ្នាំក្រោយ​ វា​ពិត​ជា​ល្អ​។​ បន្ទាប់​ពី​ខកខាន​ជា​យូរ​ Liverpool មក​ដល់​ចំណុច​នេះ​ម្ដង​ទៀត​”។

MADRID, SPAIN – APRIL 02: Sergio Ramos of Real Madrid shakes hands with Juergen Klopp, Coach of Borussia Dortmund after the UEFA Champions League Quarter Final first leg match between Real Madrid and Borussia Dortmund at Estadio Santiago Bernabeu on April 2, 2014 in Madrid, Spain. (Photo by Denis Doyle/Getty Images)

និយាយ​ពី​ប្រវត្តិ​ជួប​គ្នា​ នៅ​ឆ្នាំ ចុង​ក្រោយ​​ដែល​លោក​ដឹកនាំ​ Dortmund, Klopp ត្រូវ​បាន​ទម្លាក់​ដោយ​ Juventus​ដែល​ឆ្នាំ​នេះ​អាច​ជួប​គ្នា​ដែរ​នោះ។ កាល​ពី​២​ឆ្នាំ​មុន​គាត់​ជួប ​Real Madrid ។ កាល​ពី​ឆ្នាំ​២០១៣​ ពួក​គេ​ជួប​គ្នា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដែល​កាល​នោះ​លោក ដឹកនាំ​ Dortmund ឈ្នះ ​Real ទាំង​ពីរ​ជើង​៣-៤ ​ប៉ុន្តែ​ចូល​ឆ្នាំ​ក្រោយ​មក​ទៀត​លោក​ត្រូវ​ Real Madrid សងសឹក​វិញ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ៕