គ្រូ​​បង្វឹក​ Chelsea លោក​ Antonio Conte មិន​ជឿ​ថា​ក្រុម​របស់​លោក​ជា​ក្រុម​ដែល​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​លើក​ពាន​ FA Cup ​ទល់​នឹង ​Manchester United នោះ​ទេ។

ការ​រក​បាន​មួយ​គ្រាប់​ម្នាក់​របស់ ​Giroud និង ​Morata ធ្វើ​ឲ្យ ​Chelsea ឈ្នះ​ Southampton ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កាល​ពី​យប់​មិញ​ក្នុង​លទ្ធផល​២​ទល់​០។​ចំណែក​ Man Utd បាន​យក​ឈ្នះ​ Tottenham ២​ទល់​១​ហើយ ​Conte បាន​និយាយ​ថា​ ក្រុម​លោក​ដែល​ធ្លាប់​ចាញ់​ Arsenal វគ្គ​ផ្ដាច់​ព្រ័ត្រ ​FA Cup កាល​ពី​រដូវ​កាល​​មុន​មិន​មែន​ជា​ក្រុម​​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន​នោះ​ទេ តែ​ Man Utd ទៅ​វិញ​ទេ​ដែល​ជា​ក្លឹប​មាន​ភាគរយ​ខ្ពស់​ក្នុង​ឈ្នះ​ពាន។

“វា​មិន​ស្រួល​នោះ​ទេ យើង​ចាប់​ផ្ដើម​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជា​ក្រុម​ល្អ​ជាង​គេ​កាល​ពី​រដូវ​កាល​មុន​ហើយ​រដូវ​កាល​នេះ​យើង​មិន​មែន​ជា​ក្រុម​ដូច​មុន​ទៀត​ទេ​តែ​យើង​នឹង​ព្យាយាម​ព្យាករណ៍​”។

“ បាន​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ម្ដង​ទៀត​ ពាន ​FA Cup ដូច​ដែល​អ្នក​បាន​ដឹង​ថា​វា​មិន​ស្រួល​នោះ​ទេ​ដែល​ត្រូវ​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​២​ឆ្នាំ​ជាប់​គ្នា​ក្នុង​ប្រទេស​ហើយ​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​ការ​ប្រកួត​ប្រជែង​នេះ​ គឺ​ជា​ការ​ប្រកួត​សំខាន់​មួយ​”។

“​ខ្ញុំ​មិន​ទាន់​គិត​ទេ តែ​ពេល​នេះ​សូម​ផ្ដោត​សំខាន់​លើ​ការ​លេង​ក្នុង​លីក​ដោយ​រក​ពិន្ទុ​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន​ក្នុង​ការ​ប្រកួត​ដែល​នៅ​សល់”៕