Liverpool នឹង​មិន​ឈ្នះ​ពាន ​Premier Leagueឬ​ក៏​ Champions League នៅ​រដូវ​កាល​នេះ​ទេ​ ទោះ​បី​ជា​ពួក​គេ​អាច​រក្សា​ទុក​ Phillipe Coutinho ឲ្យ​នៅ​បន្ត​ នេះ​បើ​តាម​ប្រភព​លោក Graeme Souness ដែល​ជា​អតីត​កីឡាករ​ និង​គ្រូ​បង្វឹក​។

Coutinho មាន​ព័ត៌មាន​ជាប់​ទាក់ទង​ផ្ទេរ​ទៅ​លេង​នៅ ​Barcelona ដើម្បី​យក​ទៅ​ជំនួស​កន្លែង ​Neymar ដែល​បាន​ប្ដូរ​ទៅ​លេង​នៅ ​PSG ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ពិភពលោក​២២២​លាន​អឺរ៉ូ។ Souness បាន​អារម្មណ៍​ថា​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ អាច​នឹង​ចាក​ចេញ​ពី​ទឹក​ដី​ Anfield ប៉ុន្តែ​ក្រុម​របស់​លោក​ Jurgen Klopp ហាក់​មិនអាច​ប្រជែង​ជា​ក្រុម​ក្រុម​ខ្លាំង​ដទៃ​ទៀត ​ក្នុង​ពាន​រង្វាន់​ទាំង​​ពីរ​នេះ​គឺ ​Premier League និង ​Champions League​ទោះ​បី​ជា​អាច​រក្សា​កីឡាករ​វ័យ​២៥​ឆ្នាំ​។

លោក​បាន​និយាយ​ក្នុង ​Sky Sport ៖“ ខ្ញុំ​គិត​ថា ​Klopp គួរ​តែ​ធ្វើ​ឲ្យ​ច្បាស់​ថា​តើ ​Liverpool អាច​ប្រជែង​ពាន​ Premier League នៅ​រដូវ​កាល​ក្រោយ​បាន​ដែរ​ឬ​ទេ​។​ខ្ញុំ​គិត​ថា​ក្លឹប​បាន​​​លេង ​Champions League ​និង​ពាន​រង្វាន់​ក្នុង​ស្រុក ​តែ​ត្រូវ​គិត​ថា​ក្លឹប​មាន​ឥទ្ធិពល​ប្រជែង​ពាន​បាន​កម្រិត​ណា?”

“ ប៉ុន្តែ​ខ្ញុំ​បាន​ឃើញ​ថា ​ពួក​គេ​មិន​អាច​ឈ្នះ​ Champions League ឬក៏ ​Premier League នៅ​រដូវ​កាល​នេះ​ទេ ​ទោះ​បី​ ​ Coutinho ​បន្ត​លេង​ជាមួយ​ក្លឹប​ ឬ​ក៏​ចាក​ចេញ​ក៏​ដោយ។ ខ្ញុំ​អត់​បាន​ឃើញ​ចំណុច​ណា​មួយ​ដែល ​Klopp ទិញ​កីឡាករ​ថ្មី​មក​ប្រជែង​ពាន​ទាំង​ពីរ​នេះ​គ្រប់​គ្រាន់​នៅ​ឡើយ​។​បើ​គាត់​បាត់បង់​ Coutinho​នោះ​  Klopp ពិត​ជា​ពិបាក​ខ្លាំង​​ ហើយ​គាត់​ដូច​អត់​មាន​គម្រោង​ណា​មួយ​រក​កីឡាករ​ថ្មី​ មក​ជំនួស​ខ្សែ​ប្រយុទ្ធ​មក​ពី​អាមេរិកឡាទីន​រូប​នេះ​ទេ។ ពួក​គេ​ព្យាយាម​ប្រយុទ្ធ​ ដើម្បី​រក្សា​កីឡាករ​​ ប៉ុន្តែ​កីឡាករ​ខ្លួន​ឯង​សម្រេច​ចាក​ចេញ​នោះ ​តើ​បាន​អី​ទៅ? Klopp គួរ​គិត​ឡើង​វិញ”៕