ព័ត៌មានពីអេស្ប៉ាញបានរាយការណ៍ថា ក្រុម Tottenham Hotspur បានបដិសេធសំណើ២០០លានអឺរ៉ូ របស់ក្រុមស្ដេចសReal Madrid ដែលចង់នាំយកកីឡាករជើងស៊ុត Harry Kaneទៅចូលរួមជាមួយពួកគេ។
ការបដិសេធនេះហាក់ដូចជា Spur ចង់ប្រាប់ទៅ Real Madrid ថា កីឡាកររបស់ពួកគេសាកសម និងតម្លៃខ្លួនថ្លៃជាងនេះ។ប្រធានក្លឹបមាន់ខ្នាយមាសលោក Daniel Levy ត្រូវបានគេដឹងថា កំពុងធ្វើការតថ្លៃនិងទាមទារយកតម្លៃផ្ដាច់កុងត្រារបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ឲ្យបានដល់៣៥០លានអឺរ៉ូ ទើបព្រមលក់ចេញ។
ប្រភពដដែលបានរាយការណ៍បន្តថា ប្រធានក្លឹប Real Madrid គឺលោក Florentino Perez បានកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ Harry Kane ហើយបានដាក់គោលដៅនិងទិញរូបគេ ដើម្បីទុកជំនួសកន្លែងរបស់ Benzemaដែលអាចនឹងចាកចេញនារដូវកាលខាងមុខនេះ។
Kane ជាកីឡាករដែលគេស្គាល់ថា ជាមនុស្សដែលមានភាពស្មោះត្រង់និង ស្រឡាញ់ក្លឹប Spursខ្លាំងណាស់តែគេប្រហែលជាពិបាកក្នុងការបដិសេធ ប្រសិនបើគេមានឱកាសអាចផ្ទេរទៅទឹកដី Santiago Bernabeuបានមែននោះគេអាចនឹងព្រមទៅ។ កាសែត Sport English បានអះអាងថា ក្រុមយក្សនៅអេស្ប៉ាញមួយនេះ បានត្រៀមរួចរាល់ហើយក្នុងការប្រគល់ Gareth Bale ទៅកាន់ក្លឹបចាស់របស់គេវិញជាថ្នូរនិងការដោះដូរយក Harry Kane។
Bale បានចូលរួមជាមួយ Real តាំងពីឆ្នាំ២០១៣ ប៉ុន្ដែហាក់ពុំសូវទទួលបានជោគជ័យនោះទេ ដោយសារតែមានបញ្ហារបួសញឹកញាប់៕