Real Madrid បាន​ប្រាប់ ​Manchester United ថា​ពួក​គេ​អាច​នឹង​ខាប​យក​កីឡាករ​៣​នាក់​នេះ​គឺ​ David De Gea, Paul Pogba និង ​Anthony Martial នា​ពេល​អនាគត​។

ក្លឹប​យក្ស​អេស្ប៉ាញ​បាន​ស្នើ​ឲ្យ​ក្លឹប​យក្ស​អង់គ្លេស ​​រក្សា​ស្ថានភាព​កីឡាករ​ទាំង​បី​ឲ្យ​មាន​ទម្រង់​លេង​ល្អ​ ខណៈ​ដែល​ពួក​គេ​អាច​នឹង​ទិញ​យក​នា​ពេល​អនាគត ។ និយាយ​ពី​ទំនាក់ទំនង​រវាង​ក្លឹប​ទាំង​ពីរ​ ប្រធាន​ក្លឹប​ Real Madrid បាន​ប្រាប់​ទៅ​កាន់​ថ្នាក់​ដឹកនាំ ​Man Utd ថា​ពួក​គេ​ក៏​អាច​ផ្ដល់​ឲ្យ​វិញ​នូវ​ Luka Modric, Toni Kroos និង ​Gareth Bale មក​វិញ​ផង​ដែរ។

តាម​ពិត​ទៅ​! បិសាច​ក្រហម​ខិត​ជិត​នឹង​បាន​ចុះ​កុង​ត្រា​កីឡាករ​Real ៣​នាក់​នេះ​រួច​ទៅ​ហើយ​កាល​ពី​រដូវ​កាល​មុន​ៗ​ប៉ុន្តែ​ Real បាន​ប្រើ​ប្រាស់​ការ​ចាប់​អារម្មណ៍​ពិភាក្សា​ដោះដូរ​ក្រោយ​ចប់​រដូវ​កាល​នេះ។

ជា​ការ​ពិត​ បិសាច​ក្រហម​ក៏​ចង់​បាន​កីឡាករ​៣​នាក់​របស់​ Real Madrid ដែរ​​ ខណៈ​ដែល​ Modricនិង​ Kroos ជា​ខ្សែ​បម្រើ​ល្អ​ត្រង់​តំបន់​កណ្ដាល​ក្រោយ​ផ្ដល់​ឲ្យ​វិញ​នូវ​ Pogba, De Gea, និង​ Martial ។ Bale ជា​កីឡាករ​ដែល ​Man Utd ចង់​បាន​ជាង​គេ​ខណៈ​ដែល​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​ហាក់​មិន​អាច​ដណ្ដើម​ដំណែង​លេង​ញឹក​ញាប់​បាន​វិញ​ទោះ​បី​ជា​របួស​ជា​សះស្បើយ​ក៏​ដោយ៕

Real Madrid’s Croatian midfielder Luka Modric controls the ball during the UEFA Champions League quarter-final first leg football match between Juventus and Real Madrid at the Allianz Stadium in Turin on April 3, 2018. / AFP PHOTO / JAVIER SORIANOJAVIER SORIANO/AFP/Getty Images