ខ្សែ​ប្រយុទ្ធ​ក្លឹប ​Manchester United ​កីឡាករ​ ​Anthony Martial បាន​មិន​បាន​ចាប់​អារម្មណ៍​​ផ្ទេរ​ទៅ​លេង​នៅ ​Inter Milan នោះ​ទេ​ហើយ​រូប​គេ​បាន​សម្រេច​ចិត្ត​ប្រយុទ្ធ​យក​ដំណែង​ជម្រើស​ដំបូង​នៅ ​Old Trafford នៅ​រដូវ​កាល​ក្រោយ។

កីឡាករ​សញ្ជាតិ​បារាំង ​ទទួល​បាន​ការ​ប្រកួត​​មួយ​ដ៏​លំបាក​ក្នុង​រដូវ​កាល​២​ទី​២​របស់​ខ្លួន​ ក្រោម​ការ​ដឹកនាំ​របស់  Jose Mouinho ដោយ​ទាត់​បញ្ចូល​ទី​បាន​ត្រឹម​៩​គ្រាប់​ក្នុង​៤៥​ដង។ ការ​ចាប់​អារម្មណ៍​ Ivan Perisic របស់ ​Man Utd​ធ្វើ​ឲ្យ​អនាគត​ Martial ស្ថិត​ក្នុង​ភាព​មន្ទិល ​ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​​ ខាង​ Inter Milan ​ក៏​ចង់​បាន​កីឡាករ​វ័យ​២០​ឆ្នាំ រូប​នេះ ​ទៅ​លេង​នៅ​អ៊ីតាលី​វិញ​ដែរ។

គេ​បាន​ដឹង​ថា ​Man Utd បាន​អនុញ្ញាត​ឲ្យ ​Martial​សម្រេច​ចិត្ត​ថា​ត្រូវ​ចាក​ចេញ​ឬ​នៅ​បន្ត​ ប៉ុន្តែ​អតីត​កីឡាករ​របស់ ​Monaco ​ជឿ​ថា​ខ្លួន​អាច​ប្រជែង​យក​ជម្រើស​ដំបូង​ក្រោម​គម្រោង​របស់​លោក​ Jose Mourinho ហើយ​ចង់​នៅ​បន្ត​ទៀត​។ នេះ​បើ​តាម ​Independent គេ​និយាយ​អញ្ចឹង។

កាល​ពី​ដើម​ខែ​មុន​កីឡាករ​បារាំង​រូប​នេះ​ ក៏​ត្រូវ​បាន​និយាយ​បដិសេធ​មិន​ទៅ​លេង​នៅ​ក្លឹប​កាំភ្លើង​ធំ ​Arsenal តាម​បណ្ដាញ​សង្គម​ Twitter របស់​ខ្លួន​។ បិសាច​ក្រហម​ កំពុង​តែ​មមាញឹក​ហ្វឹក​ហាត់​ និង​ប្រកួត​មិត្តភាព​នៅ​អាមេរិក​ ហើយ​ពួក​គេ​នឹង​ត្រូវជួប​ក្រុម​គូប្រជែង​រួម​ទី​ក្រុង​ Manchester City នៅ​យប់​ស្អែក​នេះ​ហើយ៕