Casemiro ជា​កីឡាករ​សំខាន់​ក្នុង​តំបន់​បម្រើ​ការពារ​របស់​ Real Madrid ក្នុង​រយៈ​កាល​២​រដូវ​កាល​ចុង​ក្រោយ​ត្រូវ​បាន​ទទួល​ការ​សរសើរ​ពី​សំណាក់​គ្រូ​បង្វឹក ​Juventus រួច​ម្ដង​មក​ហើយ​មុន​ជួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ ​Champions League។

មក​ដល់​ពេល​នេះ​ខ្សែ​បម្រើ​​ Barcelona កីឡាករ​ Sergio Busquets បាន​បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​ ហើយ​ចាត់​ទុក​រូប​គេ​ជា​ខ្សែ​បម្រើ​លំដាប់​ពិភពលោក​ម្នាក់។

“​មាន​ខ្សែ​បម្រើ​ច្រើន​នាក់​ក្នុង​ពិភពលោក​ ហើយ​មាន​ទេពកោសល្យ​ និង​​ស្តាយ៍​លេង​ពិសេស​រៀងៗ​ខ្លួន​។ គ្មាន​កីឡាករ​២​រូប​ណា​ល្អ​ដូច​គ្នា​នោះ​ទេ​ ប៉ុន្តែ​ក្នុង​គំនិត​ខ្ញុំ​ ខ្ញុំ​ផ្ដោត​ទៅ​លើ​ Casemiro ដែល​ធ្វើ​បាន​ល្អ​បំផុត​នា​ពេល​កន្លង​មក” Busquets និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​កាតារ។

“ Bruno មាន​រដូវ​កាល​ដ៏​ល្អ​នៅ ​ Villarreal ស្រប​ពេល  ​N’Golo Kante ​ពិត​ជា​អស្ចារ្យ​ជាមួយ​ Nemanja Martic នៅ​ Chelsea, ហើយ​នៅ​មាន​ Ander Herrera​ទៀត”​ខ្សែ​បម្រើ​អេស្ប៉ាញ​បាន​បន្ត៕

ប្រភពៈ MARCA