របួសសរសៃពួរភ្លាមៗបានធ្វើឲ្យ Lionel Messi ទៅពិនិត្យជាមួយគ្រូពេទ្យ ហើយរបួសនេះធ្វើឲ្យគេខកខានបានលេងដែលអាហ្សង់ទីនឈ្នះអ៊ីតាលីកាលពីយប់មិញ។
Messi មិនបានចូលលេងទេក្នុងការប្រកួតដែលក្រុមរបស់ខ្លួនឈ្នះ២ទល់០ បានមកពីការរកគ្រាប់បាល់របស់ Ever Benega និង Manuel Lanzini ។ ក្រោយចប់ការប្រកួតគេឃើញ Messi ផ្ដល់ព័ត៌មានដល់អ្នកកាសែតហើយរូបគេនិយាយថា៖
“ពេលខ្លះខ្ញុំចាប់ផ្ដើមចុកចាប់ត្រង់របួសសរសៃពួរហើយឈឺតិចៗ។ខ្ញុំពិតជាចង់លេងប៉ុន្តែផ្លូវទៅ World Cup នៅយូរណាស់។យើងសម្រេចចិត្តរង់ចាំសម្រាប់ការប្រកួតនេះ ដើម្បីសម្រាកប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយមអំពីការលេងជាមួយអេស្ប៉ាញ”៕