ខ្សែការពារឆ្វេង Aleksandar Kolarov ស៊ុតបាល់ហ៊្វ្រីឃីកយ៉ាងអស្ចារ្យឱ្យស៊ែបផ្ដួលកូស្តារីកា ១-០ ក្នុងប្រកួតដំបូងពូល E យប់ថ្ងៃអាទិត្យទី១៧ខែមិថុនាឆ្នាំ២០១៨។ នេះជាជ័យជម្នះប្រកួតបើកឆាកលើកដំបូងសម្រាប់ស៊ែបនៅ World Cup តាំងពីឆ្នាំ១៩៩៨មក នៅពេលពួកគេនៅជាយូហ្គោស្លាវី ហើយបានផ្ដួល អ៊ីរ៉ង់ ១-០។
ប្រធានក្រុមវ័យ៣២ឆ្នាំដែលជាអតីតសមាជិក Manchester City ស៊ុតបាល់កោងយ៉ាងស្អាតហោះចូលមុំ៩០ផ្នែកខាងលើ ខណៈអ្នកចាំទី Keylor Navas មកពី Real Madrid បានព្យាយាមលោតមួយអស់ដងខ្លួនដែរ តែមិនអាចសង្គ្រោះបាន។
ដូចនេះនៅក្នុងពូល E ស៊ែបឈរនៅលេខ១ដោយមាន៣ពិន្ទុ ខណៈប្រេស៊ីល និង ស្វីស មាន១ពិន្ទុដូចគ្នា ហើយកូស្តារីកានៅបាតតារាង។
ទស្សនាវីដេអូ៖