គ្រូ​បង្វឹក​ Real Madrid លោក Zidane បាន​និយាយ​ថា​លោក​មិន​ចង់​បាន​ពាន​លីក​កំពូល​អេស្ប៉ាញ​ La liga ដោយ​គ្មាន​Barcelona នោះ​ទេ​ហើយ​លើស​ពី​នេះ​ លោក​ក៏​និយាយ​ពី​ការ​ចូល​លេង​វិញ​ក្នុង​ League របស់ ​Ronaldo និង​ទម្រង់​លេង​ធ្លាក់​ចុះ​របស់​ Gareth Bale ជា​ដើម។

ក្នុង​ចំណោម​ពាក្យសម្ដី​របស់​គាត់​និយាយ​ទាំង​អស់ ​គេ​ចាប់​អារម្មណ៍​ត្រង់​ថា​ ការ​ឈ្នះ​ពាន​ La liga ដោយ​គ្មាន ​Barcelona ហាក់​គ្មាន​ន័យ​អ្វី​ទាំង​អស់។ លោក​បាន​និយាយ​ក្នុង​សន្និសិទ​កាសែត​កាល​ពី​ថ្ងៃ​សុក្រ​នេះ ​ក្នុង​ប្រធាន​បទ​ទាក់ទង​ជាមួយ​ស្ថានភាព​នៃ​ការ​បំបែក​រដ្ឋ​របស់​អេស្ប៉ាញ​ ដែល​មាន​រដ្ឋ​ចំណុះ Calatonia ហើយ​លោក​ព្រួយបារម្ភ​ពី​ការ​ចាក​ចេញ​ពី​ La liga របស់ ​Barcelona ​ថា​៖

ខ្ញុំ​មិន​ចង់​បាន​ពាន​ La liga ដោយ​គ្មាន ​Barcelona ​ខ្ញុំ​មិន​ចង់​បាន​វា​ឲ្យ​អ្នក​គាំទ្រ​នោះ​ទេ។ Barcelona តែងតែង​ស្ថិត​ក្នុង​លីក​នេះ​រហូត​។ ខ្ញុំ​និយាយ​នូវ​អ្វី​ដែល​ខ្ញុំ​គិត ​​ខ្ញុំ​មិន​បាន​ថ្លង់​នោះ​ទេ​ ខ្ញុំ​មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ដែរ។ មនុស្ស​មួយ​ចំនួន​ពេញ​ចិត្ត​ហើយ​មួយចំនួន​ផ្សេង​ទៀត​អត់​ពេញ​ចិត្ត​ទេ។ វា​ជា​ការ​ប្រជែង​ដ៏​ស្វិតស្វាញ​មួយ​ អ្វី​ដែល​ខ្ញុំមិន​បាន​ឃើញ​ ខ្ញុំ​សង្ឃឹម​ថា​មិន​កើត​ឡើង​ចំពោះ​ La liga ដោយ​គ្មាន ​Barcelona នោះ​ទេ​”៕