មហាសេដ្ឋី​រុស្សី​​លោក Roman Abramovich ដែល​ជា​ប្រធាន​ក្លឹប Chelsea មិន​ទាន់​​បាន​បន្ត​ ទិដ្ឋាការ (Visa) ថ្មីនៅ​ប្រទេស​អង់គ្លេស​នៅ​ឡើយ​ទេ ក្រោយ​អស់​សុពលភាព​កាល​ពី​ខែ​មុន។

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup ពេល​ Chelsea យក​ឈ្នះ Man Utd ១-០ Roman មិន​បាន​បង្ហាញ​វត្តមាន​ទេ ដោយ​ជាប់​គាំ​នៅ​ប្រទេស​រុស្សី ហើយ​មិន​អាច​វិល​ចូល​ប្រទេស​អង់គ្លេស​វិញ​បាន​ដោយ​សារ Visa​ ហួស​កំណត់។

យោ​តាម​ប្រភព​ជិតស្និទ្ធ​បាន​ឲ្យ​ដឹង​ថា ពាក្យ​សុំ​ធ្វើ​ទិដ្ឋាការ​ថ្មី​របស់ Abramovich មិន​ត្រូវ​បាន​បដិសេធ​ទេ ប៉ុន្តែ​​អាជ្ញាធរ​ចក្រភព​អង់គ្លេស​សុំ​គិត​​រយៈពេល​វែង​ខុស​ពី​ធម្មតា​បន្តិច​សម្រាប់​ការ​បន្ត ទិដ្ឋាការ​នេះ​ ដោយ​មិន​ផ្ដល់​ការ​ពន្យល់​ណា​មួយ​ឡើយ។

មួយ​រយៈ​ចុងក្រោយ​​ការ​ទូត​រវាង​ប្រទេស​រុស្សី​និង​អង់គ្លេស​កំពុង​មាន​ភាព​តានតឹង​នឹង​គ្នា ក្រោយ​អតីត​ចារកម្ម​របស់​អង់គ្លេស​ម្នាក់​ត្រូវ​បាន​គេ​បំពុល​​​ក្នុង​ទីក្រុង Salisbury ប្រទេស​អង់គ្លេស​កាល​ពី​ខែ មីនា​កន្លង​ទៅ។ ហើយត្រូវ​បាន​​គេ​អះអាង​ថា រុស្ស៊ី​គឺ​ជា​អ្នក​រៀបចំ​​រៀន​គម្រោង​ការ​នៅ​ពី​ក្រោយ។