គ្រូ​បង្វឹក​ក្រុម​កាំភ្លើង​ធំ​ Arsenal លោក Arsene Wenger ជឿ​ថា​ Aaron Ramsey មាន​គុណភាព​និង​សមត្ថភាព​គ្រប់គ្រាន់​ក្លាយ​ជា​ប្រធាន​ក្រុម​ថ្មី​របស់​ Arsenal

ប្រធាន​ក្រុម​បច្ចុប្បន្ន​ Per Mertesacker បាន​ប្រកាស​រួច​ហើយ​ថា​រូប​គេ​នឹង​ចូល​និវត្តន៍​ពី​បាល់ទាត់​នៅ​រដូវ​កាល​នេះ​​ ខណៈ​ពេល​ដែល​ Laurent Koscienlny ចូល​ដល់​វ័យ​៣២​ឆ្នាំ ​នៅ​ដើម​ខែ​នេះ​ហើយ​នោះ។ Ramsey ដែល​បាន​មក​ចូល​រួម​ជាមួយ ​Arsenal កាល​ពី​វ័យ​ក្មេង​ក្នុង​ឆ្នាំ ២០០៩​​គឺ​ជា​ធនធាន​សម​ល្មម​ហើយ​រូប​គេ​អាច​ក្លាយ​ជា​ប្រធាន​ក្រុម​ថ្មី​បាន​ហើយ​។

លោក Wenger បាន​បញ្ជាក់​ថា​៖“​ ហេតុអ្វី​ថា​មិន​អាច​?​គាត់​ជា​ខ្សែ​បម្រើ​មាន​ទាំង​តិកនិក កម្រិត​ខ្ពស់​នៃ​សមត្ថភាព​​ និង​គុណភាព​ជា​ប្រធាន​ក្រុម​ល្អ​នៅ​ក្លឹប​។ ការ​លេង​របស់​គាត់​គឺ​ស្អាត​ណាស់ ​​ហើយ​គាត់​មាន​ថាមពល​នៃ​រាងកាយ​ល្អ​។ គោល​ដៅ​របស់​គាត់​គឺ​លេង​ឲ្យ​បាន​៣០​ប្រកួត​នៅ​រដូវ​កាល​នេះ។