ជប៉ុន ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2018 ទោះបីចាញ់ ប៉ូឡូញ ០-១ ក្នុងថ្ងៃបញ្ចប់ពូល H ក៏ដោយ ព្រោះ កូឡុំប៊ី បានផ្ដួល សេណេហ្គាល់ ១-០ ក្នុងពេលដំណាលគ្នា។

ក្រុមជម្រើសជាតិប៉ូឡូញ ដែលធ្លាក់ស្រាប់ទៅហើយនោះ បានយកឈ្នះក្រុមសាម៉ូរ៉ៃជប៉ុនតាមរយៈគ្រាប់បាល់របស់ខ្សែការពារកណ្តាល Bednarek នៅក្នុងនាទី៥៩។

ដូច្នេះកូឡុំប៊ីឈរលេខ១ពូល H មាន៦ពិន្ទុ, ជប៉ុន ឈរលេខ២មាន៤ពិន្ទុ។ សេណេហ្គាល់ មាន៤ពិន្ទុស្មើជប៉ុន រួមទាំងស្មើសំណល់គ្រាប់បាល់ និងគ្រាប់ស៊ុតចូលគូប្រកួត ប៉ុន្តែចាញ់ប្រៀបត្រង់ពិន័យកាត ដោយជប៉ុនមានកាតលឿងតិចជាង៕

ទស្សនាវីដេអូហាយឡាយ៖