វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​ឬ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ ​Video assistant referee (VAR)  នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ពាន​រង្វាន់ La liga នៅ​រដូវ​កាល​ក្រោយ​​ នេះ​បើ​តាម​ប្រភព​ពី​ប្រធាន​ សហព័ន្ធបាល់ទាត់​អេស្ប៉ាញ។

 

លោក Juan Luis Larerea បាន​រំពឹង​រួច​ហើយ​ថា​ លីក​កំពូល​អេស្ប៉ាញ​នឹង​ដើរ​តាម​លីក​កំពូល​អ៊ីតាលី Serie A​ និង​លីក​កំពូល​អាល្លឺម៉ង់​ Bundesliga​ ដោយ​ប្រើ​ប្រាស់​វីដេអូ​ជំនួយ​នេះ​ ចាប់​ផ្ដើម​នៅ​រដូវ​កាល​២០១៨/២០១៩​តែ​ម្ដង។

Image result for Video assistant referee

ពេល​អ្នក​កាសែត​សួរ​ពី​ការ​ប្រើ​ប្រាស់ ​VAR, Larrea បាន​និយាយ​ទៅ​កាន់​វិទ្យុ​អេស្ប៉ាញ Cadena SER ថា​៖” សម្រាប់​រដូវ​កាល​ក្រោយ​ វា​គឺ​ជា​គោល​បំណង​របស់​ពួក​យើង។ បច្ចេកវិទ្យា​បាន​មក​ដល់​បាល់​តាត់​ហើយ​ៗ​អ្នក​ត្រូវ​តែ​ទទួល​យក​វា​មក​ប្រើ”។ ប្រធាន​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​រូប​នេះ​បាន​បន្ត​ទៀត​ថា​ ការ​ដាក់​ឲ្យ​សាកល្បង​នូវ​បច្ចេកវិទ្យា​នេះ​ដល់​ទៅ​៧០​ប្រកួត​សិន​មុន​ពេល​សម្រេច​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ក្នុង​ La liga។” 

VAR ត្រូវ​បាន​ប្រើ​សម្រាប់​មើល​ឡើង​វិញ​នូ​កំហុស​មួយ​ចំនួន​ដូច​ជា ​ការ​ពិន័យ​កាត​ក្រហម​​ បាល់​បញ្ជូល​ទី​ ការ​ពិន័យ​បាល់​១១​ម៉ែត្រ ​និង​កំហុស​ដែលយើង​មិន​អាច​មើល​ឃើញ​គ្រប់​ជ្រុង​ជ្រោយ​ ហើយ​ការ​ដាក់​ឲ្យ​សាកល្បង​ក្នុង​ប្រទេស​មាន​ដូច​ជា៖ អូស្រ្តាលី ប្រេស៊ីល ​និង​ហុល្លង់។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! ក្រោយ​ពេល​ណែនាំ​ឲ្យ​ប្រើ​ដំបូង​គេ​នៅ​អ៊ីតាលី​ បច្ចេកវិទ្យា​នេះ ​មិន​ទាន់​ទទួល​បាន​ប្រជាប្រិយភាព​នៅ​ឡើយ​ទេ។ ការ​ដាក់​ឲ្យ​ប្រើ​បច្ចេកវិទ្យា​នេះ​ ត្រូវ​បាន​គេ​រិះគន់​ផង​ដែរ​ដែល​មាន​ដូច​ជា​ Gianluigi Buffon និយាយ​ថា​ប្រើ​VAR ធ្វើ​ឲ្យ​ការ​ប្រកួត​កាន់​តែ​អាក្រក់ ស្រប​ពេល​គ្រូ​បង្វឹក​ Juventus លោក Massimilaino Allegri បាន​និយាយ​បែប​កំប្លែង​ថា​៖”​វា​នឹង​ក្លាយ​ជា​កីឡា​បាល់បោះ​ក្នុង​ប្រទេស​អាមេរិក​ យើង​ចំណាយ​ពេល​១០​ម៉ោង​ ស៊ី​សណ្ដែក​ដី​ក្នុង​កីឡដ្ឋាន​”។

Image result for Video assistant referee

មែន​ទែន​ទៅ​ ទោះ​បី​ជា La liga ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​លីក​កំពូល​ខ្លាំង​ជាង​គេ ​ប៉ុន្តែ​​បច្ចេកវិទ្យា​ពិនិត្យ​គ្រាប់​បាល់​ចូល​ឬ​អត់​( Goal-Line Technology) ក៏​មិន​មាន​ប្រើ​ដូច​លីក​គេ​ខ្លាំង​ៗ​ដទៃ​ទៀត​ដែរ​ ស្រប​ពេល​ប្រធាន​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ថា​វា​ថ្លៃ​ពេកផង​នោះ៕