ក្រុម​បិសាច​ក្រហម​នឹង​ត្រូវ​រង់ចាំ​ដល់​នាទី​ចុង​ក្រោយ​ មុន​ពេល​សម្រេច​ចិត្ត​ថា​តើ ​Ander Herrera និង ​Marcus Rashford បាន​ចូល​លេង​ក្នុង​ជំនួប​ Premier League ជាមួយ​ Spurs ដែរ​ឬ​អត់?

Image result for Marcus Rashford and Ander Herrera

កីឡាករ​ទាំង​ពីរ​រូប​នេះ ​បាន​ប៉ះ​ទង្គិច​ក្នុង​ការ​ប្រកួត​ Carabao Cup ទល់​នឹង ​Swansea កាល​ពី​យប់​ថ្ងៃ​អង្គារ​នៅ​នាទី​៧០​វគ្គ​ទី​២​ ហើយ​ត្រូវ​ប្ដូរ​ចេញ​ទាំង​ពីរ។ Ruahford ត្រូវ​ប៉ះ​ទង្គិច​សរសៃ​ពួរ​បន្ទាប់​ពី​ស្លាយ​បាល់​ពី​គូរ​ប្រកួត​ ខណៈ ​Herrera ថ្លស់​កែង​ជើង។

Image result for Marcus Rashford and Ander Herrera

ខណៈ​បិសាច​ក្រហម​ត្រូវ​ជួប ​Tottenham នៅ​រសៀល​ថ្ងៃ​សៅរ៍​ ពួក​គេ​ត្រូវ​បាត់​បង់​ Paul Pogba, Michael Carrick និង Marouane Fellaini រួច​ទៅ​ហើយ​។​បើ​កីឡាករ​ពីរ​រូប​នេះ បាត់​បង់​ទៀត​ Man Utd កាន់​តែ​ពិបាក។ លោក Jose Mourinho ត្រូវ​រង​ចាំ​ការ​សម្រេច​ចិត្ត​ថា ​ត្រូវ​ដាក់​អ្នក​ទាំង​ពីរ​ឲ្យ​ចូល​លេង​ឬ​អង្គុយ​កៅអី​បម្រុង ខណៈ​ខ្សែ​បម្រើ​កណ្ដាល​នៅ​សល់​តែ​ Nemanja Matic ម្នាក់​គត់។

Image result for Marcus Rashford and Ander Herrera

Phil Jones នឹង​មាន​កម្លាំង​ពេញ​លេញ​សម្រាប់​ប្រកួត​នេះ​ហើយ​ខ្សែ​ការពារ​ Eric Bailly ក៏​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​នេះ​ដែរ៕