កីឡាករតម្លៃខ្លួនខ្ពស់ជាងគេរបស់ Chelsea, Alvaro Morata នឹងអាចឈ្នះពានផ្ទាល់ខ្លួនដំបូងនៅ Premier League ក្រោយមកចូលរួមជាមួយតោខៀវហើយបង្ហាញទម្រង់លេងល្អ។
រូបគេចាប់ផ្ដើមបានយ៉ាងល្អក្នុងការប្រកួតបើកឆាក៣ដងក្នុង Premier League ហើយទម្រង់លេងត្រូវបានគេជ្រើសរើសជាបេក្ខភាពឈ្នះពាន Premier League Player of the Month award ។កីឡាករអេស្ប៉ាញក្លាយជាកីឡាករដំបូងក្នុងប្រវត្តិសាស្ត្រ Premier League ដែលអាចរកគ្រាប់បាល់បញ្ចូលទីហើយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីក្នុងពីប្រកួតដំបូងនៅទឹកដីខ្លួន ពិសេសពេលប្រកួតជាមួយ Burnley និង Everton។
កីឡាករដទៃទៀតដែលមានឈ្មោះក្នុងបេក្ខភាពឈ្នះពាននេះមានដូចជា៖ Phil Jones, Jonas Lossl, Romelu Lukaku, Sadio Mane, Henrikh Mkhitaryan និង Mohamed Salah៕