វេបសាយ​ផ្លូវ​ការ​របស់​ ​Real Madrid បាន​ប្រកាស​ឲ្យ​ដឹង​ថា​ខ្សែ​បម្រើ​វ័យក្មេង​ Marco Asenio រង​របួស​ឆ្អឹង​ត្រគៀក​ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​កីឡាករ​ត្រូវ​អវត្តមាន​ក្នុង​ជំនួប ​Real Madrid ប៉ះ​ជាមួយ​ Malaga ។

របួស​នេះ​បាន​ធ្វើ​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​ ត្រូវ​សម្រាក​ដល់​ដប់​ថ្ងៃ ​ដែល​នេះ​មាន​ន័យ​ថា ​រូប​គេ​នឹង​មិន​បាន​ជួយ​ក្រុម​លេង​ទល់​នឹង ​Malaga ថ្ងៃ​ស្អែក​ និង​ជំនួប​ជាមួយ​ Athletico Bilbao ក្នុង​La liga និង​ជួប​ក្រុម ​Fuenlabrada ក្នុង​ពាន​ ​Copa del Ray។

សេចក្ដី​ថ្លៃងការណ៍​របស់​ក្លឹប​បាន​និយាយថា​៖”​បន្ទាប់​ពី​ទទួល​បាន​ការ​ពិនិត្យ​លើ​របួស​របស់​Asensio ដោយ​ក្រុម​គ្រូពេទ្យ​ Real Madrid ​Sanitas កីឡាករ​មាន​បញ្ហា​របួស​ត្រង់​ត្រគៀក​ខាង​ស្ដាំ។ ការ​ជា​សះ​ស្បើយ​ឡើង​វិញ ​នឹង​ប្រាប់​នៅ​ពេល​ក្រោយ”

Image result for Asensio to miss Malaga game with pelvic injury

បន្ថែម​ពី​នេះ​លោក Zidane បាន​បញ្ជាក់​ពី​​របួស​របស់​ Marco Asensioក្នុង​សន្និសិទកាសែត​ដោយ​និយាយ​ថា ​គាត់​នឹង​មិនប្រថុយ​ដាក់​កីឡាករ​ឲ្យ​ចូល​លេង​ឆាប់​ៗ​នោះ​ទេ​ ពេល​ត្រឡប់​មក​វិញ​ ដោយ​លោក​ថា​មិន​ចង់​បញ្ហា​ធំជាង​នេះ​ទៀត៕