បច្ចុប្បន្ន Barcelona កំពុងឈរលេខមួយក្នុងតារាងលីកកំពូលអេស្ប៉ាញ ហើយលើស១០ពិន្ទុពីក្រុមលេខ ៣ Real Madrid ។ ខណៈដែលការប្រកួតបញ្ចប់លីកនៅសល់២៦ប្រកួតទៀតនោះ Real Madrid ត្រូវតែរក្សាភាពខ្លាំងប្រហាក់ប្រហែលរដូវកាលមុនវិញ ទើបអាចមានឱកាសតាមទាន់ក្រុមរបស់លោក Ernesto Valverde។
គ្មានក្រុមណាមួយអាចតាមទាន់ទម្លាតពិន្ទុឆ្ងាយបែបនេះណាស់ក្នុង La liga ដែលនេះមានន័យថា បើស្ដេចសអាចតាមទាន់ហើយរក្សាដំណែងជើងឯកបាននោះ ពួកគេនឹងកាន់កំណាត់ត្រាមួយក្នុងប្រវត្តិសាស្រ្តបាល់ទាត់អេស្ប៉ាញ ដែលក្រុមនៅអេស្ប៉ាញមិនអាចធ្វើបានតាំងពីរដើមរៀងមក។
មិនត្រឹមតែយកឈ្នះដាច់ខាតក្នុងជំនួប El Clasico ទាំងពីរជើង ប៉ុន្តែ Real Madrid ពិតជាចង់ឲ្យ Barcelona យ៉ាងហោចណាស់ចាញ២ប្រកួតទៀត ដើម្បីតាមទាន់ តែបើ Barcelona ចាញ់ហើយក្រុមរបស់ខ្លួនធ្វើមិនបានល្អវារឿងឥតប្រយោជន៍។
អញ្ចឹងក៏ដោយចុះ! ប៉ុន្តែនៅកីឡដ្ឋាន Bernabeu មានរឿងជាច្រើន ដែលក្លឹបមួយនឹងអាចធ្វើបានរួចទៅហើយ។ ពេលដែលលោក Zinedine Zidane មកដឹកនាំដំបូង Real Madrid តាមពីក្រោយ Barca ១១ពិន្ទុកាលពីរដូវកាល២០១៥/១៦។ អំឡុងឆ្នាំនោះ ក្រុម Barcelona ឈរកំពូលតារាងលើស RealMadrid ១២ពិន្ទុត្រឹមសប្ដាហ៍ទី២៩។ Barcelona សឹងតែលើកពានមុនចប់រដូវកាល ប៉ុន្តែ ចាប់ពីការប្រកួទក្នុងសប្ដាហ៍៣០ឡើងទៅ Real Madrid ឈ្នះទាំងអស់ ឡើង៩០ពិន្ទុចប់រដូវកាល ហើយតាមប៊ិះទាន់គម្លាតពិន្ទុ Barcelona ដែលកាលនោះដឹកនាំដោយលោក Luiz Enrigueមាន៩១ពិន្ទុ។
តារាងខាងលើ គឺជាពិន្ទុរបស់ Barcelona និង Real Madrid កាលឆ្នាំ ២០១៥/១៦
ការប្រកួតចុងក្រោយបំផុតក្នុងរដូវកាលនោះ Barcelona ត្រូវតែឈ្នះ ឬស្មើរ Granada ដាច់ខាតទើបអាចលើកពាន ។ប៉ុន្តែ Granada មិនអាចបង្អាក់កម្លាំងដ៏ខ្លាំងរបស់ Barcelona បានទេហើយពួកគេក៏លើកពានតែម្ដង។ ត្រឡប់មករដូវកាលនេះវិញ Barcelona មាន៣៤ពិន្ទុខណៈReal មាន២៤ពិន្ទុ។ បែបណាក្ដី! លោក Zidane នៅតែមានឱកាសអាចរកពិន្ទុបានប្រសិនបើអ្វីៗប្រសើរឡើងជាងនេះ៕