ខ្សែ​បម្រើ​​ James Rodriguez បាន​បង្ហើប​ថា ​Bayern Munich ដឹង​ច្បាស់​ពី​របៀប​លេង​ជាមួយ ​Real Madrid ហើយ​ខណៈ​ដែល​ពេល​នេះ​ពួក​គេ​កំពុង​ផ្ដោត​សំខាន់​លើ​ការ​ជួប​គ្នា​ក្នុង​ Champions Leagueវគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។

ក្រុម​ទាំង​ពីរ​ឡើង​មក​ដល់​វគ្គ​នេះ​ទាំង​មាន​ទំនុក​ចិត្ត​រៀង​ៗ​ខ្លួន ប៉ុន្តែ ​James ដែល​ជា​កីឡាករ​របស់ ​Real Madrid ត្រូវ​លេង​ខ្ចី​ជើង​នៅ​Bayern គិត​ថា​អាល្លឺម៉ង់​នឹង​មាន​ប្រៀប​ជាង​ក្រុម​លោក ​Zidane ក្នុង​ពេល​នេះ​ ខណៈ​ក្រុម​អេស្ប៉ាញ​មួយ​នេះ​ធ្លាប់​បាន​ទម្លាក់​ក្រុម​អាល្លឺម៉ង់​ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​មុន។

និយាយ​ទល់​នឹង​ជំនួប​នៅ​ថ្ងៃ​ទី​២៥​មេសា​James បាន​និយាយ​ក្នុង​កាសែត​ TZ ថា​៖” យើង​មិន​គួរ​បណ្ដោយ​ឲ្យ​ការ​ប្រកួត​នេះ​ក្លាយ​ជា​ជំនួប​សងសឹក​សម្រាប់​ការ​ចាញ់​កាល​ពី​ឆ្នាំ​មុន​នោះ​ទេ ​​ប៉ុន្តែ​​ការ​ឈ្នះ​២​ប្រកួត​ ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ”។

“ Real Madrid មាន​ទម្រង់​លេង​ក្នុង ​Champions League ខុស​ពី ​La Liga ដែល​នេះ​គឺ​ជា​អ្វី​ដែល​ពួក​គេ​ល្អ​បំផុត។ ពួកគេ​ដឹង​ច្បាស់​ថា​ ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឈ្នះ​ឲ្យ​បាន​រាល់​ឆ្នាំ​ ប៉ុន្តែ ​Bayern មិន​ត្រូវ​លាក់បាំង​មហិច្ឆតា​របស់​ខ្លួន​នោះ​ទេ​។ ​ប្រវត្តិសាស្ត្រ​បង្ហាញ​ថា ​Bayern ដឹង​ពី​ពី​របៀប​លេង​ទល់​នឹង ​Real Madrid ”៕