ប្រធានក្លឹបមាន់ខ្នាយមាស Tottemham Hotspur លោក Daniel Levy បានកំណត់តម្លៃខ្លួនរបស់ Harry Kaneដល់ទៅ២០០លានផោនទើបលក់ ដែលចំនួននេះគឺច្រើនជាងលុយដែល PSG ចំណាយទិញ Neymar ពី Barcelona ទៅទៀត។
លោក Zinedine Zidane គ្រូបង្វឹកក្លឹប Real Madrid ត្រូវបានគេដឹងថាជាប់ទាក់ទងក្នុងការចាប់អារម្មណ៍ចង់បានអនាគតរបស់ Kane ដោយលោកធ្លាប់បាននិយាយថា Kane គឺជាខ្សែប្រយុទ្ធមួយពេញលេញមុនពេលក្រុមរបស់លោកត្រូវជួបគ្នាជាមួយ Spurs កាលពីយប់មិញ។
បើគិតពីឋានៈនិងតួនាទីរបស់ Spurs ក្នុងពេលបច្ចុប្បន្ននេះ (ក្លឹបប្រជែងជើងឯកPremier League និងChampions League ) នឹងមិនទទួលយកសំណើនៃការទិញពីក្លឹបធំងាយៗនោះដែរ ដោយពួកគេចង់បានឲ្យខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសបន្តជួយក្លឹបឲ្យបានច្រើនសិន។
ក្រៅពីHarry Kane, Dele Alli ក៏ទទួលបានការចាប់អារម្មណ៍ពីReal Madrid និង Barcelona ដែរប៉ុន្តែមិនទាន់មានព័ត៌មានណាមួយច្បាស់ការនៅឡើយ៕